Showing posts with label ៣.០៥ រឿងព្រេងនិទាន. Show all posts
Showing posts with label ៣.០៥ រឿងព្រេងនិទាន. Show all posts

Tuesday, May 10, 2016

រឿង ពាក្យ​សុភាសិត តម្លៃ ៣០តម្លឹង

កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់ ៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា «អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ? » ។ បុរសនោះឆ្លើយថា «ឱ ! តាអើយ ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង»។



ពាក្យពិតមិនចេះស្លាប់

ប្រភព | ប្រជុំរឿងព្រេងខ្មែរភាគ១ ទំព័រ១៥–២២




Monday, May 9, 2016

រឿង គង់ហ៊ាន

កាលពីព្រេងនាយមានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ។ មួយឈ្មោះ អាងអាំ មួយឈ្មោះនាងគំ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ ទៅសួរបងប្អូននៅ ស្រុកឆ្ងាយ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរ នាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ ស្រែកសន្ធាប់ពីចម្ងាយ មក។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង រាគនោមព្រោះភ័យណាស់។ នាង អាំនិងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។



សំណាបយោងដី ស្រីយោងប្រុស

ប្រភព | ប្រជុំរឿងព្រេងខ្មែរភាគ១ ទំព័រ១១-១៤




រឿង ពស់​កេងកង

កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង។ មាននិទានថា៖ កាលដើមឡើយមាន មនុស្ស ២នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយឈ្មោះនាងអេត។ ប្ដី នោះទៅជួញអង្កាំ បាត់ជាយូរអង្វែង។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅ រកឧស។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅ ផង លីដឹង ចូលព្រៃបានឃើញឧសមួយធំ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិច ទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។



ឃ្លាតឆ្ងាយ ណាយចិត្ត

ប្រភព | ប្រជុំរឿងព្រេងខ្មែរភាគ១ ទំព័រទី៧-១០




រឿង ចចក

កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់ខែលំហើយវាដើររកត្រពាំង បឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់ មួយឃើញសុទ្ធតែភក់មាន ត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់។ ចចកឃើញ ហើយមានចិត្តត្រេកអររីករាយគិតថា «ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែក ជាងសព្វថ្ងៃ»។ ឯកំពឹសមានប្រាជ្ញា ឮចចកថា ដូច្នោះហើយក៏និយាយលួងលោម ចចកថា៖ «យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើង ប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេ»។ ចចកឆ្លើយ ថា៖ «ធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសា?»។



អណ្ដាតជាអាទិកន្លង ស្លាប់ផង រស់ផង ពីព្រោះអណ្ដាត

ប្រភព | ប្រជុំរឿងព្រេងខ្មែរភាគ១ ទំព័រទី៤-៦




Friday, March 11, 2016

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយចៅទាំងពីរនាក់ នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរ ចេញទៅ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា«ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ»។ អ្នកមួយទៀតឆ្លើយ​ ថា «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើ មានតែខ្ញុំដាក់នៅចុង ឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» និយាយគ្នាហើយ ម្នាក់ ដាក់នៅគល់ឈើស្រេចហើយ វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន ។



លាភឥតខ្មាស វិនាសច្បាប់

ប្រភព | ប្រជុំរឿងព្រេងខ្មែរភាគ១ ទំព័រទី១-៣