Showing posts with label ៣.០៤ កំណាព្យ. Show all posts
Showing posts with label ៣.០៤ កំណាព្យ. Show all posts

Friday, April 1, 2016

ច្បាប់ក្រមង៉ុយ​ (១)

ច្បាប់ល្បើកថ្មី


៙ សូមមេត្តាផ្តល់មតិកែលំអ ព្រោះនេះជាការរៀនសូត្រ តែងតែមានការច្រឡំ​ ៚
អ្នកព្រះភិរម្យ
ភាសាអ៊ូខ្ញុំ
បង្គំនឹកគុណ
ព្រះពុទ្ធព្រះធម៌
ព្រះសង្ឃជាមុន
គុណគាប់មហាធ្ងន់
មាតាបីតា ។
ឧបជ្ឈាយ៍ជាធំ
កាលចាប់ដៃខ្ញុំ
ឱ្យធម៌កេសា
អនុសាវន
ព្រះកម្មវាចា
គុណតួអក្ខរា
ទាំងសាមសិបបី ។
ខែចេត្រឆ្នាំច
ចត្ថាស័កក
កគិតកាព្យថ្មី
លើកច្បាប់ប្រដៅ
កូនចៅប្រុសស្រី
តូចក្តីធំក្តី
ចូរស្តាប់គ្រប់គ្នា។
ត្បិតមនុស្សឥឡូវ
យកខុសជាត្រូវ
យកឆ្កួតធ្វើជា
អំពើអាក្រក់
ឡិកឡក់លីលា
ព្រហើនពានពារ
អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ
អាងកោងអាងកាច
អាងកាប់អាងចាក់
អាងជើងអាងដៃ
អាងវាយអាងធាក់
អាងគុកច្រវ៉ាក់
អាងម៉ាស៊ីនកាត់ក ។