Showing posts with label ៣.០១ ចម្រៀង-តន្ត្រីសម័យ. Show all posts
Showing posts with label ៣.០១ ចម្រៀង-តន្ត្រីសម័យ. Show all posts
Wednesday, March 30, 2016
Saturday, March 12, 2016
ឃ្មុំផ្ញើសំបុក
| បទភ្លេង | : ស៊ីន ស៊ីសាមុត | ||
|---|---|---|---|
| ទំនុកច្រៀង | : ញ៉ែម ផុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ -
រៀមគេងស្រមៃនឹកថ្លៃជានិច្ច អារម្មណ៍មិនភ្លេចពីក្តីស្នេហា នឹក
គ្រាថ្នាក់ថ្នមបីបមកាយា វាចារប្តូរដូងចិត្តភក្តី ។
គ្រាថ្នាក់ថ្នមបីបមកាយា វាចារប្តូរដូងចិត្តភក្តី ។
២ -
ឃ្មុំផ្ញើសំបុកទុកចិត្តបង្គង ដូចរូបរៀមបងផ្ញើប្រាណនឹងស្រី ផ្ញើក្លិន
ផ្ញើខ្លួន ផ្ញើព្រេងនិស្ស័យ យប់ថ្ងៃអី្វ ៗ រៀមផ្ញើទាំងអស់ ។
ផ្ញើខ្លួន ផ្ញើព្រេងនិស្ស័យ យប់ថ្ងៃអី្វ ៗ រៀមផ្ញើទាំងអស់ ។
បន្ទរ -
រាត្រីបង្ហើយគេងកើយភ្លៅស្រី គេងស្តាប់សំដី គួរឲ្យស្រណោះ គេង
ស្តាប់ចម្លើយយប់ក្រោយបង្អស់ គេងមើលសម្រស់សម្ផស្សសង្សារ ។
ស្តាប់ចម្លើយយប់ក្រោយបង្អស់ គេងមើលសម្រស់សម្ផស្សសង្សារ ។
៣ -
ស្មោះប៉ុណ្ណឹងហើយម្តេចឡើយអូនឆ្ងល់ ថាបងមានកលហ៍ចង់តែ
សាវា ថ្ងៃនេះយើងបែកថ្ងៃស្អែកជួបគ្នា ជួបគ្រប់វេលាលុះគ្រា
អវសាន្ត ។
សាវា ថ្ងៃនេះយើងបែកថ្ងៃស្អែកជួបគ្នា ជួបគ្រប់វេលាលុះគ្រា
អវសាន្ត ។
ខ្យល់ត្រជាក់
| បទភ្លេង | : បរទេស | ||
|---|---|---|---|
| ទំនុកច្រៀង | : ស៊ីវ សុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ -
ឱ! ផ្ទៃមេឃស្រឡះភ្លឺថា ពន្លឺសោភាស្រស់ត្រចង់ ផ្ការីកលូតលាស់
រហង់ រហង់រីកស្រស់បំព្រង តើចាំអ្នកណា ។
រហង់ រហង់រីកស្រស់បំព្រង តើចាំអ្នកណា ។
២ -
ខ្យល់បកមកត្រជាក់ក្នុងចិត្ត ចិន្តាខ្ញុំគិតដល់ជីវ៉ា ក្រអូបក្លិនស្រីរសាត់
តាមខ្យល់ ធ្វើឱ្យខ្ញុំខ្វល់ព្រោះក្លិនស្នេហា ។
តាមខ្យល់ ធ្វើឱ្យខ្ញុំខ្វល់ព្រោះក្លិនស្នេហា ។
បន្ទរ -
ខ្យល់អើយខ្យល់ត្រជាក់ រសាត់មកថ្នាក់ថ្នមសព្វកាយា ចិតរំភើប
ស្រៀវស្រើបចិន្តា ពេលណាថ្ងៃណាបានផ្កាមក្បែរខ្ញុំ ។
ស្រៀវស្រើបចិន្តា ពេលណាថ្ងៃណាបានផ្កាមក្បែរខ្ញុំ ។
៣ -
រាត្រីនេះរាត្រីស្អែក ផ្កាកុំប្រកែកខ្ញុំក្រៀមក្រំ អាសូរដូងចិត្តកំព្រា
ច្រើនឆ្នាំ ព្រោះតែរង់ចាំទទួលក្លិនផ្កា ។
ច្រើនឆ្នាំ ព្រោះតែរង់ចាំទទួលក្លិនផ្កា ។
ចោរចិត្តជា
| បទភ្លេង | : បរទេស | សម្រួលតន្រ្តីដោយ | : សម សាខន |
|---|---|---|---|
| ទំនុកច្រៀង | : ញ៉ែម ផុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ -
ប្រុសគេដទៃស្រីប្រឹងចោមស្រឡាញ់ ប្រុសខ្ញុំស្រីចោមខ្នាញ់លួច
ស្អប់គ្រប់គ្នា គេចោទប្រុសខ្ញុំទុកស្មើនឹងអ្នកងារ ទ្រូវងជាំគ្រាំគ្រា
ព្រោះស្នេហា ។
ស្អប់គ្រប់គ្នា គេចោទប្រុសខ្ញុំទុកស្មើនឹងអ្នកងារ ទ្រូវងជាំគ្រាំគ្រា
ព្រោះស្នេហា ។
២ -
ចោរលួចរបស់ព្រោះចង់ធ្វើអ្នកមាន ចោរខ្ញុំមិនហ៊ាន ព្រោះខ្លាច
មានទោសា ចោរខ្ញុំចិត្តជាលួចត្រឹមតែស្នេហា លួចមើលភក្រ្តា
ស្រស់ពិសី ។
មានទោសា ចោរខ្ញុំចិត្តជាលួចត្រឹមតែស្នេហា លួចមើលភក្រ្តា
ស្រស់ពិសី ។
បន្ទរ -
ខ្ញុំធ្វើចោរដែរតែចិត្តជា មាននាមនឹងងារជាកវី ចិត្តគួចលួចបេតី
លួចច្រើនខែថ្ងៃ លួចស្នេហា ។
លួចច្រើនខែថ្ងៃ លួចស្នេហា ។
៣ -
មិនដែលបានសោះព្រោះខ្ញុំមិនសូវហ៊ាន តែនឹងលួចបំពានអៀន
ម្ចាស់ចិន្តា បើប្រែមានទោសតើធ្លាក់ដល់ត្រឹមណា បើចោរលួច
ស្នេហា ចោរដូងចិត្ត ។
ម្ចាស់ចិន្តា បើប្រែមានទោសតើធ្លាក់ដល់ត្រឹមណា បើចោរលួច
ស្នេហា ចោរដូងចិត្ត ។
Friday, March 11, 2016
ចៅព្រាហ្មណ៍
| បទភ្លេង | : បុរាណ | ||
|---|---|---|---|
| ទំនុកច្រៀង | : ស៊ីន ស៊ីសាមុត | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ -
ឱ! ណាចៅព្រាហ្មណ៍អើយ ណ្ហើយកុំតូចចិត្ត (ពីរដង) បើគេ
មិនអាណិត ចិតគេដោយខ្លួន ឱណាកែវណានាងណា ចិត្តគេ
ដោយខ្លួន ។
មិនអាណិត ចិតគេដោយខ្លួន ឱណាកែវណានាងណា ចិត្តគេ
ដោយខ្លួន ។
២ -
ស្នេហ៍គេគូគេ គេខំថែធួន (ពីរដង) ធ្វើម្តេចកម្មខ្លួន កើតមកខ្វះ
ស្នេហ៍ ឱណាកែវណា នាងណា កើតមកខ្វះស្នេហ៍ ។
ស្នេហ៍ ឱណាកែវណា នាងណា កើតមកខ្វះស្នេហ៍ ។
៣ -
ណ្ហើយស៊ូនៅព្រៅ តាមកម្មបុព្វេ (ពីរដង) បើគ្មានគេស្នេហ៍ គឺ
កម្មព្រាហ្មណ៍ឯង ឱណាកែវណា នាងណា គឺកម្មព្រាហ្មណ៍ឯង ។
កម្មព្រាហ្មណ៍ឯង ឱណាកែវណា នាងណា គឺកម្មព្រាហ្មណ៍ឯង ។
(បទបំពេបុរាណ)
Thursday, March 10, 2016
បងពិតជាស្ម័គ្រ
| បទភ្លេង | : បរទេស | ||
|---|---|---|---|
| ទំនុកច្រៀង | : ស៊ីវ សុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ -
បងពិតជាស្ម័គ្រវរលក្ខណ៍ អូននាងកុំសង្ស័យ បើអូនមិនជឿបង
ស្បថជូនណាថ្លៃ សូមពៅប្រណី ព្រមស្នេហ៍បងទៅ ។
ស្បថជូនណាថ្លៃ សូមពៅប្រណី ព្រមស្នេហ៍បងទៅ ។
២ -
បពិតជាស្មោះចំពោះស្រី មានព្រះជាសាក្សី បងនឹងសច្ចាជូនកែវ
ពាលពៅ ជាតិនេះខ្វះស្រីបងក្ស័យហើយ ។
ពាលពៅ ជាតិនេះខ្វះស្រីបងក្ស័យហើយ ។
បន្ទរ -
ស្រីអើយស្រីស្រស់អូនកុំ កុំប្រកែកណាមាសស្នេហ៍ ពេលឥឡូវ
ស្តាប់បងអង្វរ អង្វរសិនណាព្រលឹង។
ស្តាប់បងអង្វរ អង្វរសិនណាព្រលឹង។
៣ -
មើលទៅព្រះច័ន្ទរះនៅខ្ពស់ ខ្ពស់ហួសនិស្ស័យ តែរស្មីនៅមាន
ពន្លឺភ្លឺស្រស់ថ្លា សូមពៅអាណិតដល់ចិត្តស្នេហា ។
ពន្លឺភ្លឺស្រស់ថ្លា សូមពៅអាណិតដល់ចិត្តស្នេហា ។
(បញ្ចប់) -
ដែលប៉ងស្នេហ៍ ស្មោះស្ម័គ្រពិត........។
Subscribe to:
Posts (Atom)