Showing posts with label ៣.០១ ចម្រៀង-តន្ត្រីសម័យ. Show all posts
Showing posts with label ៣.០១ ចម្រៀង-តន្ត្រីសម័យ. Show all posts

Saturday, March 12, 2016

ឃ្មុំផ្ញើសំបុក


បទភ្លេង : ស៊ីន ស៊ីសាមុត
ទំនុកច្រៀង : ញ៉ែម ផុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត


១ -    រៀមគេងស្រមៃនឹកថ្លៃជានិច្ច   អារម្មណ៍មិនភ្លេចពីក្តីស្នេហា   នឹក
    គ្រាថ្នាក់ថ្នមបីបមកាយា   វាចារប្តូរដូងចិត្តភក្តី   ។
២ -    ឃ្មុំផ្ញើសំបុកទុកចិត្តបង្គង   ដូចរូបរៀមបងផ្ញើប្រាណនឹងស្រី   ផ្ញើក្លិន
    ផ្ញើខ្លួន   ផ្ញើព្រេងនិស្ស័យ   យប់ថ្ងៃអី្វ ៗ   រៀមផ្ញើទាំងអស់   ។
បន្ទរ -   រាត្រីបង្ហើយគេងកើយភ្លៅស្រី   គេងស្តាប់សំដី   គួរឲ្យស្រណោះ   គេង
    ស្តាប់ចម្លើយយប់ក្រោយបង្អស់   គេងមើលសម្រស់សម្ផស្សសង្សារ   ។
៣ -    ស្មោះប៉ុណ្ណឹងហើយម្តេចឡើយអូនឆ្ងល់   ថាបងមានកលហ៍ចង់តែ
    សាវា   ថ្ងៃនេះយើងបែកថ្ងៃស្អែកជួបគ្នា   ជួបគ្រប់វេលាលុះគ្រា
    អវសាន្ត   ។

ខ្យល់ត្រជាក់


បទភ្លេង : បរទេស
ទំនុកច្រៀង : ស៊ីវ សុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត


១ -    ឱ!   ផ្ទៃមេឃស្រឡះភ្លឺថា   ពន្លឺសោភាស្រស់ត្រចង់   ផ្ការីកលូតលាស់
    រហង់   រហង់រីកស្រស់បំព្រង   តើចាំអ្នកណា  ។
២ -    ខ្យល់បកមកត្រជាក់ក្នុងចិត្ត   ចិន្តាខ្ញុំគិតដល់ជីវ៉ា   ក្រអូបក្លិនស្រីរសាត់
    តាមខ្យល់   ធ្វើឱ្យខ្ញុំខ្វល់ព្រោះក្លិនស្នេហា  ។
បន្ទរ -   ខ្យល់អើយខ្យល់ត្រជាក់   រសាត់មកថ្នាក់ថ្នមសព្វកាយា   ចិតរំភើប
    ស្រៀវស្រើបចិន្តា   ពេលណាថ្ងៃណាបានផ្កាមក្បែរខ្ញុំ  ។
៣ -    រាត្រីនេះរាត្រីស្អែក   ផ្កាកុំប្រកែកខ្ញុំក្រៀមក្រំ   អាសូរដូងចិត្តកំព្រា
    ច្រើនឆ្នាំ   ព្រោះតែរង់ចាំទទួលក្លិនផ្កា   ។

ចោរចិត្តជា


បទភ្លេង : បរទេស សម្រួលតន្រ្តីដោយ : សម សាខន
ទំនុកច្រៀង : ញ៉ែម ផុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត


១ -    ប្រុសគេដទៃស្រីប្រឹងចោមស្រឡាញ់   ប្រុសខ្ញុំស្រីចោមខ្នាញ់លួច
    ស្អប់គ្រប់គ្នា   គេចោទប្រុសខ្ញុំទុកស្មើនឹងអ្នកងារ   ទ្រូវងជាំគ្រាំគ្រា
    ព្រោះស្នេហា ។
២ -    ចោរលួចរបស់ព្រោះចង់ធ្វើអ្នកមាន   ចោរខ្ញុំមិនហ៊ាន   ព្រោះខ្លាច
    មានទោសា   ចោរខ្ញុំចិត្តជាលួចត្រឹមតែស្នេហា   លួចមើលភក្រ្តា
    ស្រស់ពិសី ។
បន្ទរ -   ខ្ញុំធ្វើចោរដែរតែចិត្តជា   មាននាមនឹងងារជាកវី   ចិត្តគួចលួចបេតី
    លួចច្រើនខែថ្ងៃ   លួចស្នេហា ។
៣ -    មិនដែលបានសោះព្រោះខ្ញុំមិនសូវហ៊ាន   តែនឹងលួចបំពានអៀន
    ម្ចាស់ចិន្តា   បើប្រែមានទោសតើធ្លាក់ដល់ត្រឹមណា   បើចោរលួច
    ស្នេហា   ចោរដូងចិត្ត ។

Friday, March 11, 2016

ចៅព្រាហ្មណ៍


បទភ្លេង : បុរាណ
ទំនុកច្រៀង : ស៊ីន ស៊ីសាមុត ច្រៀងដោយ : ស៊ីន ស៊ីសាមុត


១ -    ឱ!   ណាចៅព្រាហ្មណ៍អើយ   ណ្ហើយកុំតូចចិត្ត  (ពីរដង)   បើគេ
    មិនអាណិត  ចិតគេដោយខ្លួន  ឱណាកែវណានាងណា  ចិត្តគេ
    ដោយខ្លួន ។
២ -    ស្នេហ៍គេគូគេ   គេខំថែធួន  (ពីរដង)   ធ្វើម្តេចកម្មខ្លួន  កើតមកខ្វះ
    ស្នេហ៍   ឱណាកែវណា  នាងណា  កើតមកខ្វះស្នេហ៍ ។
៣ -    ណ្ហើយស៊ូនៅព្រៅ   តាមកម្មបុព្វេ   (ពីរដង)   បើគ្មានគេស្នេហ៍   គឺ
    កម្មព្រាហ្មណ៍ឯង   ឱណាកែវណា   នាងណា   គឺកម្មព្រាហ្មណ៍ឯង ។
(បទបំពេបុរាណ)

Thursday, March 10, 2016

បងពិតជាស្ម័គ្រ


បទភ្លេង : បរទេស
ទំនុកច្រៀង : ស៊ីវ សុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត


១ -    បងពិតជាស្ម័គ្រវរលក្ខណ៍   អូននាងកុំសង្ស័យ   បើអូនមិនជឿបង
    ស្បថជូនណាថ្លៃ   សូមពៅប្រណី   ព្រមស្នេហ៍បងទៅ ។
២ -    បពិតជាស្មោះចំពោះស្រី   មានព្រះជាសាក្សី   បងនឹងសច្ចាជូនកែវ
    ពាលពៅ   ជាតិនេះខ្វះស្រីបងក្ស័យហើយ ។
បន្ទរ -   ស្រីអើយស្រីស្រស់អូនកុំ   កុំប្រកែកណាមាសស្នេហ៍   ពេលឥឡូវ
    ស្តាប់បងអង្វរ   អង្វរសិនណាព្រលឹង។
៣ -    មើលទៅព្រះច័ន្ទរះនៅខ្ពស់   ខ្ពស់ហួសនិស្ស័យ   តែរស្មីនៅមាន
    ពន្លឺភ្លឺស្រស់ថ្លា   សូមពៅអាណិតដល់ចិត្តស្នេហា ។
(បញ្ចប់) -    ដែលប៉ងស្នេហ៍   ស្មោះស្ម័គ្រពិត........។