| បទភ្លេង | : បរទេស | ||
|---|---|---|---|
| ទំនុកច្រៀង | : ស៊ីវ សុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ -
បងពិតជាស្ម័គ្រវរលក្ខណ៍ អូននាងកុំសង្ស័យ បើអូនមិនជឿបង
ស្បថជូនណាថ្លៃ សូមពៅប្រណី ព្រមស្នេហ៍បងទៅ ។
ស្បថជូនណាថ្លៃ សូមពៅប្រណី ព្រមស្នេហ៍បងទៅ ។
២ -
បពិតជាស្មោះចំពោះស្រី មានព្រះជាសាក្សី បងនឹងសច្ចាជូនកែវ
ពាលពៅ ជាតិនេះខ្វះស្រីបងក្ស័យហើយ ។
ពាលពៅ ជាតិនេះខ្វះស្រីបងក្ស័យហើយ ។
បន្ទរ -
ស្រីអើយស្រីស្រស់អូនកុំ កុំប្រកែកណាមាសស្នេហ៍ ពេលឥឡូវ
ស្តាប់បងអង្វរ អង្វរសិនណាព្រលឹង។
ស្តាប់បងអង្វរ អង្វរសិនណាព្រលឹង។
៣ -
មើលទៅព្រះច័ន្ទរះនៅខ្ពស់ ខ្ពស់ហួសនិស្ស័យ តែរស្មីនៅមាន
ពន្លឺភ្លឺស្រស់ថ្លា សូមពៅអាណិតដល់ចិត្តស្នេហា ។
ពន្លឺភ្លឺស្រស់ថ្លា សូមពៅអាណិតដល់ចិត្តស្នេហា ។
(បញ្ចប់) -
ដែលប៉ងស្នេហ៍ ស្មោះស្ម័គ្រពិត........។