<!-na->
|
ពួកយើងអ្នកសាសនា
|
ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
|
<!-na->
|
ទ្រង់មានឆព្វណ្ណរង្សី
|
គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
|
<!-na->
ផ្សាយចេញពីព្រះកាយទ្រង់
រុងរឿងឫទ្ធិរង្សប្រសើរបវរ
<!-na->
ឆ្វៀលឆ្វាត់ឆើតឆាយល្អ
ទាំងប្រាំមួយពណ៌ស្រស់សោភា ។
<!-na->
កំណើតនៃព្រះរស្មី
កើតបានដោយបារមីនៃព្រះភគវា
<!-na->
ព្រះអង្គធ្វើទានឥតរួញរា
កាលដែលនៅជាព្រះពោធិសត្វ ។
<!-na->
១-រស្មីពណ៌ខៀវនោះណា
កាលឆ្កៀលនេត្រាដោយទ្រង់ចិត្តកាត់
<!-na->
ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត
កាលនៅជាក្សត្រនាមស្រីភិរាស្ត្រ ។
<!-na->
២-រស្មីពណ៌លឿងភ្លឺថ្លា
កាលដែលទ្រង់អារសាច់ផែធ្វើមាស
<!-na->
បិទពុទ្ធរូបភ្លឺឱភាស
ព្រះឥន្ទជាងមាសក្រុងវយបណ្ឌិត ។
<!-na->
៣-រស្មីក្រហមនោះណា
កាលព្រះមាតាពស់ខាំស្លាប់ពិត
<!-na->
បុទុមស៊ូប្តូរជីវិត
អារបេះដូងពិតធ្វើថ្នាំមាតា ។
<!-na->
៤-រស្មីពណ៌សសុទ្ធសាធ
កាលជាព្រះបាទវេស្្សន្តរក្សត្រ
<!-na->
ឲ្យដំរីសល្អសោភា
ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញ្ញាណ។
<!-na->
៥-រស្មីពណ៌ដូចជើងហង្ស
កាលមាតាទ្រង់យក្សចាប់យកបាន
<!-na->
វិទ្យាធរអារសាច់ប្រាណ
ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត ។
<!-na->
៦-រស្មីពណ៌ផ្លេកពណ្ណរាយ
កើតជាទន្សាយទ្រង់សោមបណ្ឌិត
<!-na->
ឲ្យទានសាច់ឈាមជីវិត
ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។
<!-na->
សរុបរស្មីពណ៌ខៀវលឿងក្រហម
សហង្សបាទព្រមចាំងផ្លេកអស្ចារ្យ
<!-na->
ត្រូវជាប្រាំមួយប្រការ
ទាំងចាស់កុមារចូរចាំទុកអ្ហើយ៕
ដកស្រង់ចេញពីសៀវភៅ:
គិហិប្បតិបត្តិ ឃរាវាសធម៌
៚