០១
|
ឧកាសអហំរីយើងខ្ញុំ
|
ឱនបង្គំប្រណមនឹក
|
<!-na->
|
សូមទាន់ព្រះធម្មិក
|
ស្តេចចេញលើកព្រះសាសនា។
|
០២
|
ព្រះធម៌ប្រាំបីម៉ឺន
|
បួនពាន់ច្រើនក្រៃណាស់ណា
|
<!-na->
|
នៅអង្គព្រះតថា
|
ព្រះសាសនាអម្ចាស់ថ្លៃ។
|
០៣
|
ព្រះអង្គអាសូរសត្វ
|
លំបាកក្តាត់ណាស់សព្វថ្ងៃ
|
<!-na->
|
តើនចេញចាកឆាប់វៃ
|
យាងព្រះបាទចេញប្រោសសត្វ។
|
០៤
|
ខ្ញុំសូមសេចក្តីសុខ
|
រួចពីទុក្ខរួចពីភ័យ
|
<!-na->
|
សូមទានព្រះម្ចាស់ថ្លៃ
|
សូមបានទាន់ហែព្រះអង្គ។
|
០៥
|
នមោពុទ្ធាយៈ
|
លើកដៃដាក់លើសិរសា
|
<!-na->
|
បង្គំគុណមាតា
|
គុណបិតាទាំងពីរពង្ស។
|
០៦
|
ពុទ្ធាស្តេចទ្រង់ធម៌
|
យសោតសល់ព្រះសិរអារ្យ
|
<!-na->
|
មេត្រីស្រីសម្មា
|
ចាំសាសនាប្រាំបីម៉ឺន។
|
០៧
|
គុណព្រះកុមេរុរាជ
|
មានអំណាចលើលោកា
|
<!-na->
|
គង់ចាំព្រះសាសនា
|
សូមក្សត្រាទ្រង់ឈ្វេងយល់។
|
០៨
|
មើលអស់និស្ស័យសត្វ
|
ណាប្រតិបត្តិនឹកដើមដល់
|
<!-na->
|
សូមលោករំពឹងយល់
|
សូមកុសល់ឲ្យសុខសាន្ត។
|
០៩
|
សូមរួចចាកស្រេកឃ្លាន
|
កុំបីមានចង្រៃរោគ
|
<!-na->
|
ឱ!អស់គ្នាយើងអើយ
|
កុំព្រងើយខំរៀនយក។
|
១០
|
ព្រះធម៌ពុទ្ធពន្លក
|
ស្តេចយាងមកលើកសាសនា
|
<!-na->
|
មនុស្សសត្វផងលិចលង់
|
ខំហែលក្នុងទីជលសារ។
|
១១
|
ខំហែលពុំរួចណា
|
សូមក្សត្រាជួយចម្លង
|
<!-na->
|
ឈ្មោះណាដែលតាំងធម៌
|
សូមបានដល់សុខសួគ៌ផង។
|
១២
|
ពិតជានឹងបានឆ្លង
|
ដល់និព្វានប្រាកដហោង៕
|
<!-na->
|
ដកស្រង់ចេញពីសៀវភៅ:
គិហិប្បតិបត្តិ ឃរាវាសធម៌
៚