Thursday, March 25, 2021

សេចក្តីណែនាំ-លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ



សេចក្ដីណែនាំ
សម្រាប់បំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ដើម្បីឱ្យការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូល មានភាពងាយស្រួល អ្នកជាប់ពន្ធគួរអនុវត្តតាមជំហានបន្តបន្តាប់ដូចខាងក្រោម ៖
ជំហានគួរអនុវត្ត ៖
០១ - ទំព័រទី១ (ស្ដីអំពីពត៌មាទូទៅរបស់សហគ្រាស)៖ ត្រូវបំពេញប្រអប់នីមួយៗក្នុងទំព័រ នេះដោយឡែកប្រអប់ "ប្រអប់17:ពន្ធលើប្រាក់ចំណូលត្រូវបង់" ឬ"ប្រអប់18:ឥណ ទានពន្ធយោងទៅមុខ" ត្រូវបំពេញ ក្រោយគេបង្អាស់ នៅពេលដែលប្រាក់ចំណូល ជាប់ពន្ធត្រូវបានគណនា។

០២ - ទំព័រទី២ (ស្ដីពីពត៌មានទូទៅរបស់សហគ្រាស)៖ត្រូវបំពេញពត៌មានដែលតម្រូវ។

០៣ - ទំព័រទី៣ និងទី៤ (តារាងតុល្យការ) ៖ ត្រូវបំពេញដែលតម្រូវ។ ប្រសិនបើពត៌មាន កត់ត្រាចូលបានត្រឹមត្រូវនោះ ក្នុងនោះ "A0:ទ្រព្យសកម្ម" ត្រូវស្មើរនិង "A28: មូល និធិ/ទុនម្ចាស់ទ្រព្យ និងបំណុល"។

០៤ - ទំព័រទី៧ (ថ្លៃដើមផលិតផលបានលក់ "សហគ្រាសផលិតកម្ម") ៖ត្រូវបំពេញពត៌ មានដែលតម្រូវ ប្រសិនបើជាសហគ្រាសផលិតកម្ម។

ទំព័រទី៨ (ថ្លៃផលិតទំនិញបានលក់សហគ្រាសក្រៅពីរផលិតកម្ម)៖ ត្រូវបំពេញពត៌ មានដែលតម្រូវប្រសិនបើប្រសិនបើមិនមែនជាសហគ្រាសផលិតកម្ម។

កំណត់សម្គាល់៖ប្រសិនបើសកម្មភាពអាជីកម្ម របស់សហគ្រាស មានសកម្មភាព ផលិតកម្ម និង សកម្មភាពក្រៅពីផលិតកម្ម ត្រូវតែបំពេញពត៌មាននៅក្នុងទំព័រទីពីរ (ទំព័រទី៧ និងទី៨) ។

០៥ - ទំព័រទី៥ និងទំព័រទី៦ (របាយការណ៍លទ្ធផល)៖ ត្រូវបំពេញពត៌មានដែលតម្រូវ។

០៦ - ទំព័រទី១៤ (តារាងរំលួសពិសេសតាមច្បាប់ស្ដីពីសារពើរពន្ធ)៖
  • សូមរក្សារទុកឱ្យនៅទំនេរ ប្រសិនបើសហគ្រាសមិនមែនជាគម្រោងវិនិ យោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់(ឝ.ល.គ)។
  • សូមរក្សារទុកឳ្យនៅទំនេរ ប្រសិនបើសហគ្រាសជា មិនមែនជា គ.ល.គ. ដែលជ្រើសរើសយកការប្រើប្រាស់រំលស់ពិសេស (សហគ្រាសពត៌ មានជ្រើសរើសយកការលើកលែងពន្ធ)។
  • ត្រូវបំពេញព័ត៌មានដែលតម្រូវ ប្រសិនបើសហគ្រាសជាគ.ល.គ. ដែល ជ្រើសរើសយកការប្រើប្រាស់រំលស់ពិសេស។

០៧ - ទំព័រទី១៥ (តារាងតម្លៃលើសឬខ្វះពីការលក់ ឬដកចេញនូវ ទ្រព្យសកម្មរយះ ពេលវែងតាមច្បាប់ស្ដីពីសារពើពន្ធ)៖
  • សូមរក្សាទុកឱ្យនៅទំនេរ ប្រសិនបើគ្មានការលក់ ឬគ្មានការការដក ចេញនូវទ្រព្យសកម្មរយះពេលវែងក្នុងឆ្នាំជាប់ពន្ធ។
  • ត្រូវបំពេញពត៌មានដែលតម្រូវ ប្រសិនបើទ្រព្យសកម្មរយះ ពេលវែង ត្រូវបានលក់ ឬបានដកចេញក្នុងឆ្នាំជាប់ពន្ធ។

០៨ - ទំព័រទី១៣ (តារាងរំលស់តាមច្បាប់ស្ដីពីសារពើរពន្ធ)៖ បំពេញពត៌មានដែលត្រូវ។

កំណត់សម្គាល់៖ត្រូវបំពេញពត៌មាននៃទ្រព្យសកម្មដែលអស់រំលួសផងដែរ (អស់ រំលស់ស្ដីពីសារពើពន្ធ) នៅក្នុងតារាងនេះ ប្រសិនបើទ្រព្យនេះមិនបានលក់ ឬដក ចេញ។

០៩ - ទំព័រទី១៦ (តារាងគណនាសំវិធានធន) ៖ ត្រួវបំពេញពត៌មានលម្អិតដែលតម្រូវ។

១០ - ឧបសម្ព័ន៤ ពន្ធលើប្រាក់ចំណូលលើសកម្រិតលើប្រតិបត្តិការធនធានរ៉ែ/ ប្រេង កាត៖ ត្រូវគណនាតាមរូបមន្តដែលបញ្ជាក់ក្នុងតារាងគណនាពន្ធលើប្រាក់ ចំណូល លើសកម្រិត។
  • សូមរក្សារទុកឳ្យនៅទំនេរ ប្រសិនបើមិនមែនជាសហគ្រាស មានប្រតិ បត្តិការ ធនធានរ៉ែ/ ប្រេងកាត។
  • បំពេញពត៌មានដែលត្រូវ ប្រសិនបើជាសហគ្រាសមានប្រតិបត្តិការធន ធានរ៉ែ / ប្រងកាត។

១១ - ទំព័រទី និងទី១០ (តារាងគណនាពន្ធលើប្រាក់ចំណូល) ៖ត្រូវបំពេញតួលេខចាប់ពី ប្រអប់ "E1:ប្រាក់ចំណេញ/(ខាត)មុនបង់ពន្ធ/លទ្ធផលគណនេយ្យចំណេញ/ (ខាត)" ដល់ប្រអប់ "E36:ប្រាក់ចំណូលសុទ្ធ/ខាត) ក្រោយនិយតកម្ម"។

១២ - ទំព័រ១១៖ (តារាងគណនាវិភាគទានសប្បុរសធម៌ ការប្រាក់អាចកាត់កងបាន និងឥណទានខាតយោងទៅមុខ)៖
ចំណុច ក - ការគណនាវិភាគទានសម្បុរសធម៌៖
  • សូមរក្សាទុកឲ្យនៅទំនេរ ប្រសិនបើសហគ្រាសមិនបរិច្ចាគទាន សប្បុរសធម៌ក្នុងការិយបរិច្ឆេទ។
  • ត្រូវបំពេញពត៌មានក្នុង "តារាងគណនាវិភាគទានសប្បុរសធម៌" ប្រសិនបើ សហគ្រាសបានបរិច្ចាគវិភាគទានសប្បុរសធម៌ក្នុងការិយ បរិច្ឆេទ។

កំណត់សម្គាល់៖ វិភាគសប្បុរសធម៌ដែលសហគ្រាសបានបរិច្ចាគ ហើយយកមក បំពេញក្នុងតារាងនេះ (TOI/VIII) ត្រូវបំពេញលក្ខណះវិន្និច្ឆ័យជាចំណាយ អាចកាត់ កងបានដូចមានចែងក្នុង កថាខណ្ឌ២ ប្រការ៣៣ នៃប្រការស្ដីអំពីពន្ធលើប្រាក់ ចំណូល។

១៣ - ទំព័រទី១០៖ ត្រូវបំពេញប្រអប់ "E37: ចំណាយសប្បុសធម៌ដែលមិនអាចកាត់កង" បន្ទាប់មកគណនា "E38: ប្រាក់ចំណូលសុទ្ធ/(ខាត) មុននិយតកម្មលើការប្រាក់"។

១៤- ទំព័រទី១១ និងទំព័រទី១២៖
ចំណុច ខ - ការគណនាចំណាយការប្រាក់៖
  • សូមរក្សាទុកឳ្យបនៅទំនេរ ប្រសិនបើមានចំណាយការប្រាក់យោងពី មុនស្មើរសូន្យ ហើយគ្មានចំណាយការប្រាក់កើតមាននៅក្នុងឆ្នាំជាប់ ពន្ធ។
  • ត្រូវបំពេញពត៌មានដែលតម្រូវ ប្រសិនបើមានចំណាយការប្រាក់យោង ពីមុនហើយមានចំណូល និងចំណាយការប្រាក់កើតមាននៅក្នុងឆ្នំាជាប់ ពន្ធ។

១៥ - ទំព័រទី១០៖ត្រូវបំពេញតូលេខចាប់ពីប្រអប់ " E39: និយតកម្មលើការប្រាក់ " ដល់ " E59: ពន្ធលើប្រាក់ចំណូលត្រូវបង់/ត្រូវយោងទៅឆ្នាំបន្ទាប់ " ។

កំណត់សម្គាល់៖
  • " E41: ខាតយោងពីឆ្នាំមុនអនុញ្ញាតិ " ត្រូវបំពេញប្រអប់នេះដោយ ប្រើប្រាស់តួលេខយកពីលិខិតប្រការពន្ធលើប្រាក់ចំណូលឆ្នាំមុន (N-1) ។
  • " E44: ពន្ធលើប្រាក់ចំណូលលើសគម្រិត " ត្រូវបំពេញប្រអប់នេះ ដោយប្រើប្រាស់តួលេខយកពីX5 នៃឧបសម្ព័ន្ធ៤

១៦ - ទំព័រទី១២(តារាងតាមដានលទ្ធផលសារពើរពន្ធខាតយោងទៅខាងមុខ)៖ ត្រូវ បំពេញពត៌មានលម្អិតដែលតម្រូវ។

១៧ - ទំព័រទី១៖ ត្រូវបំពេញតែមួយប្រអប់ " ប្រអប់17:ពន្ធលើប្រាក់ចំណូលត្រូវបង់ " ឬ " ប្រអប់លេខ18: ឥណទានយោងទៅខាងមុខ " ។

១៨ - ឧបសម្ព័ន១ តារាងប្រតិបត្តិការជាមួយបុគ្គលិកទាក់ទិន៖ ត្រូវបំពេញពត៌មាន លម្អិតដែលតម្រូវ។

១៩ - ឧបសម្ព័ន២ បញ្ជីឈ្មោះនៃទ្រព្យសកម្មរយះពេលវែង៖ ត្រូវបំពេញពត៌មាន លម្អិតដែលតម្រូវ។

២០ - ឧបសម្ព័ន៣ ឧបសម្ព័នភ្ជាប់ជាមួយលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ " សាខាសហគ្រាសក្នុងស្រុក " ៖ ត្រូវបំពេញព័ត៌មានលម្អិតដែលតម្រូវ។

សេចក្ដីបញ្ជាក់៖
សេចក្ដីណែនាំនេះ មិនបានផ្តល់ព័ត៌មានលម្អិតស្ដីពីច្បាប់ស្តីពីសារពើពន្ធទេ ហើយក៍មិនបានពន្យល់បកស្រាយច្បាប់ស្តីពី សារពើពន្ធឱ្យបានស៊ីជម្រៅដែរ។ ប្រសិន បើមានសំណួរផ្សេងៗពាក់ព័ន្ធនឹងលិខិតប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំ ឆ្នាំ សូមទាក់ទងមក៖
  • ការិយាល័យសេវាអ្នកជាប់ពន្ធ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
  • ការិយាល័យសេវាអ្នកជាប់ពន្ធ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់តូច និងមធ្យម
  • ការិយាល័យសេវាអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្ត -ខណ្ឌនានា
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានពន្ធដារ ដែល មានអាសយដ្ឋាន+ អគារឡួតិ៍លេខ ៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី(១១០) និងម៉ៅសេទុង(២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរស័ព្ទ ០២៣ ៨៨៦ ៧០៨ និងសារអេឡិចត្រូនិច gdt@tax.gov.kh ឬតាមរយៈ Call Center (១២៧៧) ឬតាមរយៈ GDT Live Chat ។


ហេតុអ្វីអ្នកជាប់ពន្ធតូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល?

តើនរណាចាំបាច់ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ?
មាត្រា២៩ នៃច្បាប់ស្តីពីសារពើពន្ធបានកំណត់ឱ្យអ្នកជាប់ពន្ធ តាមរបបស្វ័យ ប្រកាសដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

លក្ខណវិនិច្ឆ័យនៃអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើ ៖
  • ១- ទ្រង់ទ្រាយគតិយុត្តិរបស់សហគ្រាស ឬ
  • ២- កម្រិតនៃផលរបរ ឬ
  • ៣- ប្រភេទនៃសកម្មភាពអាជីវកម្ម។

នៅពេលណាដែលអ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលជូន រដ្ឋបាលសារពើពន្ធ?
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ ចំណូល ជូនរដ្ឋបាលសារពើពន្ធក្នុងរយះពេល មិនលើសពី ៣ខែ ក្រោយពីដំណាច់ ឆ្នាំជាប់ពន្ធ ទោះបីមានលទ្ធផលខាត ឬគ្មានសកម្មភាពអាជីវកម្មក៍ដោយ។ ឆ្នាំជាប់ ពន្ធត្រូវ តែបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ហើយលិខិតប្រកាសពន្ធលើប្រាក់ចំណូល ត្រូវដាក់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៣១ ខែមីនា នៃឆ្នាំ បន្ទាប់ (មាត្រា២៩ និង ១០៤ នៃច្បាប់ស្តីពីសារពើពន្ធ)។ ក្នុងករណីអ្នកជាប់ពន្ធមានឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន អ្នកជាប់ ពន្ធត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតក្នុងរយៈពេល០៣ខែ ក្រោយពីដំណាច់ ឆ្នាំជាប់ពន្ធ។

តើព័ត៌មានអ្វីខ្លះត្រូវដាក់បញ្ចូលក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណូល?
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដោយភ្ជាប់មកជាមួយនូវ៖
  • ១- តារាងតុល្យការ
  • ២- គណនីលទ្ធផល និង
  • ៣- តារាងព័ត៌មានបន្ថែម។

តើពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំត្រូវបង់មានចំនួនប៉ុន្មាន ?
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវគណនាប្រាក់ចំណូលជាប់ពន្ធ ដោយ ខ្លួនឯងដោយការបំពេញលិខិតប្រកាស ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ហើយបន្ទាប់ មកត្រូវគណនាពន្ធលើប្រាក់ចំណូលដោយយកប្រាក់ចំណូលជាប់ពន្ធគុណនឹង អត្រាពន្ធ។
ពន្ធលើប្រាក់ចំណូលត្រូវបង់ / ត្រូវយោងទៅឆ្នាំបន្ទាប់៖ ត្រូវគណនាដោយ យកពន្ធលើប្រាក់ចំណូល ដក ឥណទានពន្ធបរទេស ឥណទានពន្ធបង់មុនលើការ បែងចែកភាគលាភ ឥណទានពន្ធកាត់ទុក ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និង ឥណទានពន្ធលើប្រាក់ចំណូលយោងពីឆ្នាំមុន (មាត្រា៣៧ និង៣៨ នៃច្បាប់ស្តី ពីសារពើពន្ធ)។

តើពន្ធលើប្រាក់ចំណូលត្រូវបង់នៅពេលណា?
ពន្ធលើប្រាក់ចំណូលត្រូវដល់កំណត់ និងត្រូវបង់នៅពេលដែលអ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ ចំណូល ( មាត្រា ១០៧ នៃច្បាប់ស្តីពីសារ ពើពន្ធ) មានន័យថាត្រូវបង់យ៉ាងយឺតបំផុតក្នុងរយៈពេល ០៣ខែ ក្រោយពីដំណាច់ ឆ្នាំជាប់ពន្ធ។



ព័ត៌មានត្រូវបំពេញនៅក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
ការិយបរិច្ឆេទសារពើពន្ធ
ការិយបរិច្ឆេទសារពើពន្ធ គឺជាឆ្នាំជាប់ពន្ធ ដែលមានរយៈពេល១២ខែ ចាប់ផ្តើមពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២x ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២x ។
  • ចំពោះសហគ្រាសដែលមានឆ្នាំជាប់ ពន្ធស្របនឹងឆ្នាំប្រតិទិននោះឆ្នាំជាប់ពន្ធត្រូវ “គិតចាប់ពីថ្ងៃទី” ០១ ខែមករា ឆ្នាំ២០២x “ដល់ថ្ងៃទី” ៣១ ខែធ្នូ ឆ្នាំ២០២x ។
  • ចំពោះសហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតក្នុងរយៈពេល ០៣ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។ ឧទាហរណ៍៖ សហគ្រាសប្រើប្រាស់ឆ្នាំជាប់ពន្ធពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រូវដាក់ លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
  • ចំពោះសហគ្រាសចាប់ផ្តើមអាជីវកម្មដំបូងនៅក្នុងខែណាមួយនៃឆ្នាំនោះ “ចំនួនខែ” គឺរាប់គិតពីកាលបរិច្ឆេទចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២។ ឧទាហរណ៍៖ សហគ្រាសចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ “ចំនួនខែ” គឺ ៦ខែ ហើយ “គិត ចាប់ពីថ្ងៃទី” គឺគិតពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ “ដល់ថ្ងៃទី” គឺដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
  • ចំពោះសហគ្រាសបញ្ឈប់សកម្មភាពអាជីវកម្ម ក្នុងការិយបរិច្ឆេទ “ចំនួនខែ” គឺរាប់គិតពីដើមការិយបរិច្ឆេទនោះ ដល់កាលបរិច្ឆេទដែល សហគ្រាសនោះបានបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាស្ថាពរ។ ឧទាហរណ៍៖ សហគ្រាស ក បានបញ្ឈប់សកម្មភាពអាជីវកម្មនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ “ចំនួនខែ” គឺ ៩ខែ ហើយ “គិតចាប់ពីថ្ងៃទី” គឺគិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ “ ដល់ថ្ងៃទី” គឺដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
01-លេខអត្តសញ្ញាណកម្មសារពើពន្ធ(TIN)៖
គឺជាលេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN) របស់សហគ្រាសដែលមាននៅ លើវិញ្ញាបនបត្រចុះបញ្ជីពន្ធដារចេញដោយរដ្ឋបាលសារពើពន្ធ។
02-ឈ្មោះសហគ្រាស៖
គឺជាឈ្មោះរបស់សហគ្រាស ដែលបង្ហាញនៅលើវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (TIN) ចេញដោយរដ្ឋបាលសារពើពន្ធ។
០3-ចំនួនសាខាសហគ្រាស៖
គឺជាចំនួនសាខាដែលសហគ្រាសបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ។
04-កាលបរិច្ឆេទចុះបញ្ជីពន្ធដារ
គឺជាថ្ងៃខែឆ្នាំដែលបង្ហាញនៅលើវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (TIN) ចេញដោយ រដ្ឋបាលសារពើពន្ធ។
05-ឈ្មោះអភិបាល/ បណ្ណាធិការ កម្មសិទ្ធិករ
គឺជាឈ្មោះអ្នកគ្រប់គ្រង ឬអ្នកតំណាងរបស់សហគ្រាសដែលបង្ហាញលើប័ណ្ណ ពន្ធប៉ាតង់។
06- សកម្មភាពអាជីវកម្មចម្បង
គឺជាឈ្មោះសកម្មភាពអាជីវកម្មចម្រៀងរបស់សហគ្រាស ដែលបង្ហាញនៅលើប័ណ្ណ ពន្ធប៉ាតង់។
07-ឈ្មោះគណនេយ្យក/ភ្នាក់ងារសេវា កម្មពន្ធដារ
គឺជាឈ្មោះបុគ្គលរៀបចំលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំនេះ ដែលអាច ជាគណនេយ្យករផ្ទាល់របស់សហគ្រាស ឬទីប្រឹក្សា ឬភ្នាក់ងារសេវាកម្មពន្ធដារ។ ប្រសិនបើជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវបំពេញលេខសម្គាល់។
08-អាសយដ្ឋានទីស្នាក់ការសហគ្រាស បច្ចុប្បន្ន
គឺជាអាសយដ្ឋានបច្ចុប្បន្ន ដែលសហគ្រាសបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ជាទីកន្លែងសម្រាប់ទំនាក់ទំនងជាផ្លូវការជាមួយរដ្ឋបាលសារពើពន្ធ ហើយជាទី កន្លែងដែលអ្នកគ្រប់គ្រងបំពេញការងារ និងរក្សាទុកបញ្ជីកាគណនេយ្យរបស់ សហគ្រាស (ជាទីចាត់ការរបស់សហគ្រាស) ។
09- អាសយដ្ឋានគ្រឹះស្ថានជាគោលដើម បច្ចុប្បន្ន
អាសយដ្ឋានជាគោលដើមបច្ចុប្បន្ន គឺជាទីកន្លែងដែលសកម្មភាពអាជីវកម្មចម្បង កើតឡើងជាក់ស្តែង។ ប្រសិនបើសហគ្រាសមានគ្រឹះស្ថានអាជីវកម្មច្រើន អាសយដ្ឋានជាគោលដើម គឺជាអាសយដ្ឋានរបស់គ្រឹះស្ថាន ដែលមានសកម្មភាពអាជីវកម្មចម្បងរបស់ សហគ្រាស។
ឧទាហរណ៍៖ សហគ្រាសផលិតសម្លៀកបំពាក់មួយ មាន សយដ្ឋានទីស្នាក់ ការសហគ្រាស “អាសយដ្ឋានទីស្នាក់ការចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធ” នៅផ្ទះលេខ៣០០ ផ្លូវ៣១០ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ប៉ុន្តែរោងចក្រផលិតសម្លៀកបំពាក់របស់ សហគ្រាសនេះស្ថិតនៅផ្ទះលេខ១០ ផ្លូវវេងស្រេង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឧទាហរណ៍៖ សហគ្រាសផលិតសម្លៀកបំពាក់មួយមានអាសយដ្ឋានទីស្នាក់ ការសហគ្រាស “អាសយដ្ឋានទីស្នាក់ការចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធ” នៅផ្ទះលេខ៣០០ ផ្លូវ៣១០ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ប៉ុន្តែរោងចក្រផលិតសម្លៀកបំពាក់របស់ សហគ្រាសនេះស្ថិតនៅផ្ទះលេខ១០ ផ្លូវវេងស្រេង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដូច្នេះ អាសយដ្ឋាន ជាគោលដើមបច្ចុប្បន្នរបស់សហគ្រាសនេះគឺ ផ្ទះលេខ១០ ផ្លូវវេងស្រេង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
10-អាសយដ្ឋានឃ្លាំងបច្ចុប្បន្ន
គឺជាអាសយដ្ឋានឃ្លាំងស្តុកវត្ថុធាតុដើម ឬទំនិញសំខាន់ៗរបស់សហគ្រាស។
11-ការកត់ត្រាបញ្ជីកាគណនេយ្យ
បើសហគ្រាសប្រើប្រាស់ប្រព័ន្ធគណនេយ្យកុំព្យូទ័រ សូមគូស ✓ នៅក្នុងប្រអប់ ☐ “ប្រើប្រាស់កម្មវិធីគណនេយ្យកុំព្យូទ័រ(ឈ្មោះកម្មវិធី)” និងបំពេញឈ្មោះកម្មវិធី។ បើសហគ្រាសមិនបានប្រើប្រាស់ប្រព័ន្ធគណនេយ្យកុំព្យូទ័រសូមគូស ។ នៅក្នុងប្រអប់ ថា “មិនប្រើប្រាស់កម្មវិធីគណនេយ្យកុំព្យូទ័រ"។
12-កម្រិតអនុលោមភាពសារពើពន្ធ
បើសហគ្រាសបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ សូមគួសសញ្ញា ✓ នៅក្នុងប្រអប់ ☐ តាមកម្រិតអនុលោមភាពសារពើពន្ធដែលទទួលបាន មានដូចជា មាស ប្រាក់ និងសំរិទ្ធ។ បើសហគ្រាសមិនទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធទេ សហគ្រាសមិនត្រូវគូសសញ្ញា ✓ នៅក្នុងប្រអប់ ☐ ណាមួយនោះទេ។
13-សវនកម្មឯករាជ្យដែលតម្រូវដោយច្បាប់
បើសហគ្រាសត្រូវបានតម្រូវឱ្យមានការធ្វើសវនកម្ម ស្ថិតក្រោមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម សហគ្រាសត្រូវគូសសញ្ញា ✓ នៅក្នុងប្រអប់ ☐ “មានការតម្រូវ” ។ បើសហគ្រាសត្រូវបានតម្រូវឱ្យមានការធ្វើសវនកម្មដោយច្បាប់ ហើយបានគូសសញ្ញា ✓ នៅក្នុងប្រអប់ ☐ “មានការតម្រូវ” នោះសហគ្រាស ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធ នូវរបាយការណ៍សវនកម្មតាមកាលបរិច្ឆេទ កំណត់ដោយច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ។ ផ្ទុយទៅវិញ បើសហគ្រាស មិនត្រូវបានតម្រូវឱ្យមានការធ្វើសវនកម្មក្រោមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម សហគ្រាសត្រូវគូសសញ្ញា ✓ នៅក្នុងប្រអប់ ☐ “គ្មានការតម្រូវ” ។
14-ទ្រង់ទ្រាយគតិយុត្តិ /ទម្រង់នៃប្រតិបត្តិការអាជីវកម្ម
សហគ្រាសភាគច្រើនទ្រង់ទ្រាយគតិយុត្តិមានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រ ចុះបញ្ជី ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ សូមគូសសញ្ញា ✓ នៅក្នុងប្រអប់ ☐ ដែលស្របនឹងទ្រង់ទ្រាយគតិយុត្តិ ដូចមានបញ្ជាក់នៅវិញ្ញាបនបត្រនេះ។
15-លើកលែងពន្ធលើប្រាក់ចំណូល
គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលការលើកលែងពន្ធលើប្រាក់ចំណូល ត្រូវបញ្ជាក់រយៈពេលលើកលែងពន្ធ ឱ្យបានត្រឹមត្រូវតាមវិញ្ញាបនបត្រផ្តល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
16- អត្រាពន្ធលើប្រាក់ចំណូល
សូមគូសសញ្ញា ✓ នៅក្នុងប្រអប់ ☐ ស្របតាមអត្រាពន្ធលើប្រាក់ចំណូលមាន ដូចខាងក្រោម ៖
អត្រា ៣០ ភាគរយ៖
ចំពោះប្រាក់ចំណូលជាប់ពន្ធសម្រេចបាន ក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា។
អត្រា ២០ ភាគរយ៖
ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយនីតិបុគ្គល។
អត្រា ៥ ភាគរយ៖
ចំពោះសហគ្រាសធានារ៉ាប់រង ចំពោះបុព្វលាភដុលដែលទទួលបាននៅក្នុងឆ្នាំ ជាប់ពន្ធ ចំពោះការធានារ៉ាប់រងលើទ្រព្យសម្បត្តិឬហានិភ័យផ្សេងៗនៅកម្ពុជា។
អត្រា ០ ភាគរយ៖
ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលស្ថិតនៅក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ដែលកំណត់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អត្រាកំណើនតាមថ្នាក់ ពី ០ ដល់ ២០ ភាគរយ ៖
ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាស ឯកបុគ្គល និងសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបាន ចាត់ទុកជានីតិបុគ្គល ។
17-ពន្ធលើប្រាក់ចំណូលត្រូវបង់
គឺជាចំនួនទឹកប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំត្រូវបង់ដែលបានគណនា និងកត់ត្រានៅក្នុងប្រអប់ E59 នៃតារាង TOI 01/VII (ទំព័រ ១០/១៦ នៃ លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ)។
18-ឥណទានពន្ធយោងទៅមុខ
គឺជាចំនួនទឹកប្រាក់ឥណទានពន្ធដែលបានគណនា និងកត់ត្រានៅក្នុងប្រអប់ E59 នៃតារាង TOI 01/VII (ទំព័រ១០/១៦ នៃលិខិតប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ)។ កំណត់សម្គាល់។ ត្រូវបំពេញតែមួយប្រអប់ គឺប្រអប់ទី 17“ពន្ធលើប្រាក់ចំណូលត្រូវបង់” ឬប្រអប់ទី 18 “ឥណទានពន្ធយោងទៅមុខ” ។
ការប្រកាសអះអាងរបស់អ្នកជាប់ពន្ធ
លិខិតប្រកាសពន្ធលើប្រាក់ចំណូលនេះ ត្រូវតែចុះហត្ថលេខាដោយអភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស ឬភ្នាក់ងារសេវាកម្មពន្ធដារនៅទំព័រទី១ ហើយត្រូវបោះត្រារបស់សហគ្រាសគ្រប់ទំព័រ។ លិខិតប្រកាសនេះត្រូវចុះកាល បរិច្ឆេទនៅថ្ងៃចុះហត្ថលេខា ហើយត្រូវប្រកាសនៅទីកន្លែងដែលចុះហត្ថលេខានោះ។

ក.មូលធន/ មូលធនភាគហ៊ុនចុះបញ្ជី ឈ្មោះអ្នកចូលហ៊ុន (ឈ្មោះរូបវន្តបុគ្គល/ នីតិបុគ្គល)
ផ្នែកនេះត្រូវបំពេញឈ្មោះអ្នកចូលហ៊ុនឱ្យបានត្រឹមត្រូវ។ បើអ្នកចូលហ៊ុន ជានីតិបុគ្គលឈ្មោះអ្នកចូលហ៊ុន គឺជាឈ្មោះដែលបញ្ជាក់នៅក្នុងអនុសារណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន។ ចំពោះក្រុមហ៊ុនសហកម្មសិទ្ធិ ឈ្មោះអ្នកចូលហ៊ុន គឺជាឈ្មោះដែលមានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងក្រុមហ៊ុនសហកម្មសិទ្ធិ។ ចំពោះសហគ្រាសឯកកម្មសិទ្ធិ (សហគ្រាសឯកបុគ្គល/រូបវន្តបុគ្គល) ឈ្មោះអ្នកចូលហ៊ុន គឺជាឈ្មោះរបស់ម្ចាស់សហគ្រាស។
អាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់ភាគហ៊ុន
ចំពោះម្ចាស់ភាគហ៊ុនដែលជានីតិបុគ្គល អាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់ភាគ ហ៊ុនគឺជាអាសយដ្ឋានទីស្នាក់ការសហគ្រាសបច្ចុប្បន្នដូចបានពន្យល់នៅក្នុងប្រអប់ 8 ខាងលើ។ ដោយឡែក ចំពោះអ្នកចូលហ៊ុនជានីតិបុគ្គលបរទេស អាសយដ្ឋាន បច្ចុប្បន្នរបស់អ្នកចូលហ៊ុនគឺជាអាសយដ្ឋានដែលចុះបញ្ជីជាមួយអាជ្ញាធរមាន សមត្ថកិច្ចរបស់ប្រទេសនោះ។
មុខងារក្នុងសហគ្រាស
បើម្ចាស់ភាគហ៊ុនជាបុគ្គលម្នាក់ ហើយទទួលខុសត្រូវនៅក្នុងសហគ្រាស នោះ មុខងាររបស់ម្ចាស់ភាគហ៊ុននោះត្រូវបង្ហាញនៅក្នុងកូឡោននេះ។ ឧទាហរណ៍៖ បើម្ចាស់ភាគហ៊ុនម្នាក់មានមុខងារជានាយកគ្រប់គ្រងនៅក្នុងសហគ្រាសនោះមុខងារជា “នាយកគ្រប់គ្រង” ត្រូវដាក់នៅក្នុងកូឡោននេះ។
ភាគហ៊ុន ឬចំណែកដែលមាន
ដើមការិយបរិច្ឆេទ% និងទឹកប្រាក់៖
ត្រូវកត់ត្រាក្នុងកូឡោននេះនូវចំនួនទាំងពីរ គឺចំនួនភាគរយ និងចំនួនទឹកប្រាក់ នៃភាគហ៊ុនដែលកាន់កាប់ទាំងអស់នៅដើមការិយបរិច្ឆេទ។
ចុងការិយបរិច្ឆេទ % និងទឹកប្រាក់៖
ត្រូវកត់ត្រាក្នុងកូឡោននេះនូវចំនួនទាំងពីរ គឺចំនួនភាគរយ និងចំនួនទឹក ប្រាក់នៃភាគហ៊ុនដែលកាន់កាប់ទាំងអស់នៅការិយបរិច្ឆេទ។ កំណត់សម្គាល់។ ជាទូទៅកាលបរិច្ឆេទចុងគ្រាគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២x លើកលែងតែ សហគ្រាសមានការិយបរិច្ឆេទគណនេយ្យខុស ពីការិយបរិច្ឆេទសារពើពន្ធ (សហគ្រាសបានដាក់ពាក្យស្នើសុំ ហើយត្រូវបានអនុញ្ញាត ដោយអគ្គនាយក ដ្ឋានពន្ធដារ) ។
ខ. មូលធន/ មូលធនភាគហ៊ុន(បានបង់)
ឈ្មោះអ្នកចូលហ៊ុន (ឈ្មោះរូបវន្តបុគ្គល/ នីតិបុគ្គល)
ផ្នែកនេះត្រូវបំពេញឈ្មោះអ្នកចូលហ៊ុនឱ្យបានត្រឹមត្រូវ។ បើអ្នកចូលហ៊ុនជា នីតិបុគ្គល ឈ្មោះអ្នកចូលហ៊ុន គឺជាឈ្មោះដែលបញ្ជាក់នៅក្នុងអនុសារណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន។ ចំពោះក្រុមហ៊ុនសហកម្មសិទ្ធិ ឈ្មោះអ្នកចូលហ៊ុន គឺជាឈ្មោះដែលមានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងក្រុមហ៊ុនសហកម្មសិទ្ធិ។ ចំពោះសហគ្រាសឯកកម្មសិទ្ធិ (សហគ្រាសរូបវន្តបុគ្គល) ឈ្មោះអ្នកចូលហ៊ុន គឺជាឈ្មោះរបស់ម្ចាស់សហគ្រាស។