ដកស្រង់ចេញពីសៀវភៅរបស់ព្រះធម្មាចារ្យ
ទុំ វចនា
៚
សៀវភៅ កម្មវិធីសិក្សាលំហាត់សមាធិ និងវបិស្សនានេះ ខ្ញុំព្រះករុណា អត្មាភាព សរសេររៀបរៀង ឡើង ក្នុងគោលបំណង សម្រាប់ព្រះយោគីកុលបុត្រ ដែលជាអ្នក ស្រឡាញ់ចូលចិត្ត ក្នុងការប្រតិបត្ត សមថ និងវិបស្សនា ដើម្បីស្វែងរក នូវសេចកី្ត សុខដែលកើតអំពីកិច្ចបដិបតិ្ត
- ដើម្បីទុកសម្រាប់ជាលំហាត់ក្នុងការសិក្សាបដិបតិ្ត
- ដើម្បីចូលរួមចំណែកតម្រង់ទិស ដល់អ្នកប្រតិបតិ្ត ឲ្យយល់អំពីគោលបដិ បតិ្តតាមលំប់សភាវៈធម៌
- ជាពិសេស សម្រាប់ដម្កល់ជាមរតក ប្រើប្រាស់ក្នុង កម្មវិធីអប់រំចិត្ត បែប វិបស្សនា
- សម្រាប់កម្មវិធីវគ្គខី្លៗ សិក្សាបដិបតិ្ត
- ដើម្បីទុកជាគុណ ប្រយោជន៍ ដល់អ្នកគោរពបដិបតិ្ត ស្វែងរកនូវគុណ វិសេសមានឈានជាដើម
- ដើម្បី ទុកជាសារៈប្រយោជន៍ក្នុង ព្រះពុទ្ធសាសនានៃយើង។
ថ្ងៃ.... ទី .... ខែ ...... |
ព.ស. ២៥៥៦ |
គ.ស. ២០១២ |
ព្រះធម្មាចារ្យ
ទុំ វចនា
១ - ព្រះគ្រូ យ៉ាន់ យ៉េត គង់នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ បឹ្រក្សាយោបល់
២ - ព្រះធម្មាចារ្យ លឹម ថៃ គង់នៅពុទ្ធមណ្ឌលវបិស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ បឹ្រក្សាយោបល់
៣ - ព្រះធម្មាចារ្យ ខឹម សុខឿន គង់នៅពុទ្ធមណ្ឌលវបិស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយពិនិត្យ និងកែអក្ខរាវិរុទ្ធ
៤ - ព្រះមហា ហ៊ាល សុខគា ជាសមណនិស្សិត នៃពុទិ្ធកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដែល បានយកអត្ថបទវាយ បញ្ចូលកុំព្យូរទ័ និងបានជួយកែអក្ខរាវិរុទ្ធ
៥ - ព្រះភិក្ខុ លី លីម សមណសិស្ស នៃវិទ្យាល័យព្រះសុរាមឹ្រត ដែលជួយពិនិត្យ និងកែអក្ខរវិរុទ្ធ
៦ - សាមណេរ ចាត ប៊ុនថោន ជាសមណនិស្សិត នៃសាកលវិទ្យាល័យ ភំ្នពេញអន្តរជតិ ដែល បានជួយពិនិត្យ និង កែអក្ខរាវិរុទ្ធ
៧ - ឧបសក មា សាទុំ គណៈកម្មការនាយកមណ្ឌលវបិស្សនាធុរៈ ពំ្រដែនក្អមសំណរ ក្រោម ដែលបានជួយពិនិត្យ និងកែអក្ខរវិរុទ្ធ។
សូមថ្លែងអំណរគុណ ចំពោះញោម បុ្រសសី្រ ដែលបានផ្តល់នូវកំណើត និងមានគុណូបករៈ មិនអាចប្រមាណបាន រកតម្លៃអី្វ ឲ្យសើ្ម គុណលោកទាំងពីរ មិនបានឡើយ។
សូមថ្លែងអំណរព្រះគុណចំពោះឧបជ្ឈាយ៍ចារ្យ ជាពិសេសព្រះគូ្រធម្ម វិបស្សនា សំ ប៊ុនធឿន កេតុធម្មោ ដែលជា គូ្ររបស់ខ្ញុំ ព្រះករុណា ដែលបាន ផ្តល់នូវកំណើតគឺ ចំណេះដឹង ព្រមទាំងធម្មមរតក ដ៏ច្រើនដល់ខ្ញុំ ព្រះករុណា មិនអាចកាត់តម្លៃបាន។
សូមថ្លែងអំណរគុណចំពោះសមាជិកក្រុម កម្មវិធីអប់រំចិត្តបែបវិបស្សនា ទាំងអស់ ដែលប្រកបដោយវិរិយភាពក្នុងការងារធើ្វកម្មវិធី ឲ្យបានដំណើរការទៅមុខ ជារៀងរាល់ថ្ងៃ។
សូមថ្លែងអំណរគុណចំពោះ កញ្ញា សួន សុគន្ធា ព្រមទាំងសមាជិក គួ្រសារដែលបានខ្វល់ខ្វាយក្នុងកម្មវិធី និងជួយប្រឹក្សាយោបល់។
សូមថ្លែងអំណរគុណចំពោះ សប្បុរស ពុទ្ធបរិស័ទទាំងអស់ ដែលបាន ឧបត្ថម្ភថវិការចូលរួមគាំទ្រកម្មវិធីអប់រំចិត្តបែបវិបស្សនា និងចូលរួមបោះពុម្ភសៀវភៅ សម្រាប់សិក្សាប្រតិបតិ្ត ក្នុងព្រះពុទ្ធសាសនានៃយើងទាំងអស់គ្នា ។
សូមឲ្យលោកអ្នកដ៏មានគុណ ព្រមទាំងគ្រូឧបជ្ឈាយ៍ចារ្យ សមាជិកក្រុម កម្មវិធី សប្បុរសពុទ្ធបរិស័ទ សមប្រកបតែសេចកី្តសុខសេ្រមចបាននូវលោកិយសម្បតិ្ត និងលោកុត្តរសម្បតិ្ត តាមការគួរកុំបីខានឡើយ។
ក.
គន្ថធុរៈ
កិរិយាសិក្សាព្រះបរយិតិ្តធម៌
ខ.
វបិស្សនាធុរៈ
កិរិយាសិក្សាវិបស្សនាធម៌
ក.
សីល
ការសង្រួមបានដល់ សីល ៥, ៨, ១០, សីល៤
- សីលមានឫសគល់ មានសារៈសំខាន់បំផុតក្នុងការចម្រើន សមថវិបស្សន
- សីលមាន សមាធិមាន ទើបវិបស្សនាកើតឡើងបាន
- សីលគ្មាន សមាធិមិនកើត សមាធិគ្មាន វិបស្សនាអត់
- កម្មបថជារបងរបស់សីល អ្នកកាន់សីលមិនរក្សាកម្មបថ ឈ្មោះថាមិនអាច នឹងរក្សាសីលឲ្យបរិសុទ្ធបានឡើយ
- មានសេចក្តីថាសីលជាទីនៅអាស្រ័យ ឬជាទីតាំងរបស់សមថនិងវិបស្សនា
អានិសង្សសីល មាន៥យ៉ាងគឺ៖
១.
ភោគក្ខន្ធំ និគ្គច្ឆតិ
បានដល់នូវភោគយ៉ាងធំ
២.
កល្យាណោ កិត្តិសទ្ទា
កេរ្តិ៍ឈ្មោះល្អលេចឮទៅក្នុងទិសទាំង១០
៣.
វិសារទោ
ក្លៀវក្លាក្នុងពួកបរិស័ទ
៤.
អសម្មុឡ្ហោ
កាលធ្វើមរណៈមិនវង្វេងភ្លេចសា្មរតី
៥.
សគ្គំលោកំឧបបជ្ជតិ
រមែងបានចូលទៅកាន់សួគ៌ទេវលោក
ខ.
សមាធិ
ការដម្កល់ចិត្តនឹងបានដល់ឧបចារសមាធិ១ អប្បនាសមាធិ១
សមាធិកើតឡើងដោយវិធី
បណ្តាសមាធិទាំងឡាយលោកបំព្រួញជា២គឺ លោកិយសមាធិ និង លោកុត្តរ សមាធិ។ កាលបើសមាធិ ជាលោកិយកើតឡើងហើយ ទើបធ្វើឲ្យ សមាធិជាលោកុត្តរកើតឡើង ជាខាងក្រោយ មានវិធីធ្វើទំនងដូចគ្នា លោកពោល ទុកសម្រាប់សមាធិ ជាលោកិយដូចតទៅនេះ៖
មាន៦យ៉ាងគឺ៖
១.
ត្រូវរក្សាសីលឲ្យបរិសុទ្ធ
២.
ត្រូវកាត់គ្រឿងកង្វល់ឲ្យអស់ (បានដល់បលិពោធ១០)
៣.
ត្រូវរកគ្រូអ្នកបង្ហាត់បង្រៀនឲ្យល្អ (អ្នកជំនាញ ផ្នែកវិបស្សនា ឬក៏ ព្រះធម្មាចារ្យ អ្នកឈ្លាសក្នុងការបដិបត្តិសមាធិ)
៤.
ត្រូវរៀនរបៀប សម្រាប់ធ្វើឲ្យត្រូវ និស្ស័យ របស់ខ្លួន
៥.
ត្រូវរកទីលំនៅឲ្យសម និងចរិតរបស់ខ្លួន
៦.
ត្រូវឆ្លាត ក្នុងឧបាយដែលធ្វើសមាធិ ឲ្យកើត (ប្រកបដោយប្រាជ្ញាក្នុង ការចម្រើនសមាធិ)
ចរិត ៦យ៉ាងគឺ៖
១.
រាគចរិត
និស្ស័យជាប់ដោយសេចក្តីតម្រេក
២.
ទោសចរិត
និស្ស័យក្រោធ
៣.
មោហចរិត
និស្ស័យល្ងង់
៤.
សទ្ធាចរិត
និស្ស័យជឿងាយ
៥.
ពុទ្ធិចរិត
និស្ស័យឆ្លាត
៦.
វិតក្កចរិត
និស្ស័យវិតក្កៈ
គោលចរិត ៥
ការដែលគេអាច ដឹងថាអ្នកណាមានចរិត គឺនិស្ស័យចិត្តយ៉ាងណានោះ ត្រូវអាស្រ័យគោល ៥យ៉ាងន ៖
១.
ឥរិយាបថ
បានដល់ការឈរ ដើរ អង្គុយ ដេក
២.
កិច្ចការ
បានដល់ការធ្វើការងារផ្សេងៗ
៣.
ភោជនាហារ
គឺអាហារ និងការបរិភោគអាហារ
៤.
ការប្រសព្វ
គឺការប្រសព្វដោយភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ បានដល់ការមើល ការស្តាប់ ការហិតក្លិន ការភ្លក់រស និងការប៉ះផ្សេងៗ
៥.
ធម៌ប្រចាំ
គឺតាមប្រក្រតីរបស់អ្នកនោះ
អជ្ឈាសយធម៌ ៦យ៉ាងគឺ៖
១.
អលោភជ្ឈាសយៈ
អធ្យាស្រ័យមិនលោភ ឃើញទោសក្នុងការលោភ
២.
អទោសជ្ឈាសយៈ
អធ្យាស្រ័យមិនប្រទូស្ត ឃើញទោសក្នុង សេចក្តីប្រទូស្ត
៣.
អមោហជ្ឈាសយៈ
អធ្យាស្រ័យមិនវង្វេង ឃើញទោសក្នុង សេចក្តីវង្វេង
៤.
នេក្ខម្មជ្ឈាសយៈ
អធ្យាស្រ័យក្នុងការចេញចាកកាម ឃើញទោសក្នុងការ នៅគ្រប់គ្រងផ្ទះ
៥.
បវិវេកជ្ឈាសយៈ
អធ្យាស្រ័យស្រឡាញ់ក្នុងការស្ងាត់ ឃើញទោសក្នុងការច្របូកច្របល់ដោយពួក
៦.
និស្សរណជ្ឈាសយៈ
អធ្យាស្រ័យស្រឡាញ់ការរលាស់ខ្លួន ការចេញចាកភព ឃើញទោសក្នុងដំណើរទៅកាន់ភពទាំងពួក
គ.
បញ្ញា
ឃើញច្បាស់ក្នុងកងសង្ខារ
ក.
ស្ថានសមាធិ មានព្រៃស្ងាត់ជាដើម
ខ.
ឥរិយាបថក្នុងការចម្រើនកម្មដ្ឋាន
គ.
ការដម្កល់កាយឲ្យត្រង់
ឃ.
ការប្រមូលចិត្តដាក់ក្នុងទ្រូង
ង.
ការប្រើប្រាស់ស្មារតីក្នុងការចម្រើន នូវអានាបានស្សតិ
ក.
ទីឃៈ
ក្រុមខ្យល់វែង
ខ.
រស្សៈ
ក្រុមខ្យល់ខ្លី
គ.
សព្វកាយ
ក្រុមខ្យល់ទាំងពួង
ឃ.
សុខុមៈ
ក្រុមខ្យល់ល្អិតស្ងប់
ក.
សភាពខ្យល់វែង ប្រព្រឹត្តិឡើងចុះ
ខ.
អនាបានស្សតិ កើត
គ.
ស្មារតីតាមដានខ្យល់ ដែលកំពុង ប្រព្រឹត្តិឡើងចុះ
ឃ.
ខ្យល់វែងរលត់ ខ្យល់ខ្លីកើត
ក.
សភាពខ្យល់ខ្លីកើតក្នុងខ្លួន
ខ.
ការផ្លាស់ប្តូរស្មារតី រំលឹកខ្យល់វែង មកកាន់ខ្យល់ខ្លី
គ.
ការរំលឹកខ្យល់ខ្លី
ឃ.
ខ្យល់កើតឡើងក្នុងកាយ មានសភាពផ្សេងៗ
ក.
ខ្យល់ទាំងពួងមានប្រភេទផ្សេងៗកើត ឡើងក្នុងកាយ
ខ.
សភាពប្រែប្រួលក្នុងកាយ
គ.
វិធីដោះទុក្ខវេទា ក្នុងកាយដោយការប្រើ ប្រជុំ៣ នៃសតិ
ឃ.
ពោលអំពី ខាងដើម កណ្តាល ខាងចុង នៃខ្យល់
ង.
ការរំលត់ទុក្ខវេទនា និងខ្យល់គ្រោតគ្រាត ដោយការប្រើប្រាស់ប្រជុំ៣ នៃសតិឲ្យបានស្មើគ្នា
ច.
ខ្យល់លំបាករលត់ ខ្យល់ល្អិតកើតឡើង
ក.
ខ្យល់ល្អិតកើតឡើង
ខ.
សភាពរបស់ខ្យល់ល្អិត និងល្អិតខ្លាំង
គ.
ខ្យល់កើត និងខ្យល់រលត់
ឃ.
ការប្រើប្រាស់សតិ ក្នុងការដឹងខ្យល់កើត និងខ្យល់រលត់
អានាបានស្សតិ
អានាបានស្សតិ មានន័យថាសេចក្តីរឭកនូវខ្យល់ដកដង្ហើមចេញ និងខ្យល់ ដកដង្ហើមចូល។ ការចម្រើននូវកម្មដ្ឋាននេះ ខ្ញុំសូមលើក ឡើងនូវរបៀបក្នុងការ ចម្រើន ២យ៉ាងមកពោលអធិប្បាយ ស្រាយបំភ្លឺទុកជាកិច្ចប្រតិបត្តិ ដល់សាធុ ជនទាំងឡាយ ដែលជាអ្នកហាត់រៀនដំបូង មានសេចក្តីប្រាថ្នាចម្រើននូវកម្មដ្ឋាន នេះដូចតទៅ៖
របៀបទី១៖
កាលបើព្រះយោគាវ ចរកុលបុត្រ ដែលអាទិកម្មិកមានប្រាថ្នា ដើម្បីនឹង ចម្រើននូវអានាបានស្សតិកម្មដ្ឋាន គប្បីធ្វើនូវបុព្វកិច្ចមានជម្រះ សីលរបស់ខ្លួន ឲ្យបរិសុទ្ធជាដើម ហើយរៀនយកនូវកម្មដ្ឋាន ឲ្យប្រកបដោយសន្ធិ ៥យ៉ាង ក្នុងសំណាក់នៃធម្មាចារ្យ ដែលជាកល្យាណមិត្តជាមុន រួចហើយសឹមចម្រើន។
សន្ធិ៥ យ៉ាងនោះគឺ៖
១.
ឧគ្គហោ
ត្រូវរៀនយកនូវគម្ពីរដែលសំដែងអំពី កម្មដ្ឋាន នេះឲ្យបានចេះ ដឹងសេចក្តីអធិប្បាយសព្វគ្រប់
២.
បរិបុច្ឆនា
ត្រូវសាកសួរអាចារ្យឲ្យបានច្បាស់លាស់ ត្រង់សេចក្តីណាដែល មាននូវសង្ស័យ
៣.
ឧប្បដ្ឋានំ
ត្រូវដម្កល់ទុកនូវនិមិត្តដែលចម្រើនបានកើត ឡើងហើយ
៤.
អប្បនា
ត្រូវរៀនឲ្យដឹងថាដែលនឹងចម្រើននូវ អប្បនាឈានក្នុងកម្មដ្ឋាន នេះយ់ាងម៉េច
៥.
លក្ខណំ
ត្រូវរៀនឲ្យដឹងនូវលក្ខណៈនៃកម្មដ្ឋាននេះ ថាដែល នឹងអាច ចម្រើនដល់អប្បនានោះ ដោយអំណាចនៃ គណនាវិធីអនុពន្ធ នាវិធី និង ផុសនាវិធី
លុះព្រះយោគីបានរៀនយកនូវកម្មដ្ឋានប្រកបដោយសន្ធិ៥ យ៉ាងនេះ ចេះស្ទាត់ហើយ ត្រូវចូលទៅកាន់សេនាសនៈដ៏សមគួរ អង្គុយនៅឲ្យស្រួល រលឹកដល់គុណព្រះរតនត្រ័យ ញ៉ាំងចិត្តឲ្យជ្រះថ្លា ហើយសឹមធ្វើទុកក្នុងចិត្ត តាមលំអាន ដែលរៀនមកអំពីសំណាក់នៃអាចារ្យ កុំភ្លេចត្រង់បទណានីមួយ ឡើយ។
របៀធ្វើទុកក្នុងចិត្តតាមលំដាប់នៃធម៌ចម្រើន
ក្នុងការចម្រើន អានាបានស្សតិ កម្មដ្ឋាននេះ ចាប់តាំងអំពីផ្តើមដំបូង នៃកិច្ច ប្រតិបត្តិដ៏រាបបានសម្រេចមគ្គផលជាលោកុត្តរៈ ដែលលោកសម្តែង ទុក ជាក្បួនច្បាប់សម្រាប់ធ្វើការប្រតិបត្តិ ដល់សាធុជនទាំងឡាយក្នុងព្រះពុទ្ធ សាសនានេះមាន៨ យ៉ាងគឺ៖
១.
គណនា
កិរិយាចងក្រៀកស្មារតីបញ្ជូនទៅតាមការរាប់ ចំនួនខ្យល់ អស្សាសៈ បស្សាសៈ
២.
អនុពន្ធនា
កិរិយាចងក្រៀកស្មារតីទៅតាមខ្យល់ អស្សាសៈ បស្សាសៈ
៣.
ផុសនា
កំណត់ស្មារតីត្រង់ទីដែលខ្យល់ អស្សាសៈ បស្សាសៈ ពាល់ត្រូវ
៤.
ឋបនា
កិរិយាដម្កល់ចិត្តទុកក្នុងអារម្មណ៍ដោយប្រពៃ បានដល់អប្បនា
៥.
សលក្ខណា
កិរិយាដម្កល់នូវអនិច្ចាទិលក្ខណបានដល់ វិបស្សនាបញ្ញា
៦.
វិវដ្តនា
កិរិយាវិលត្រឡប់ចាកបវត្តធម៌ និងនិមិត្តធម៌ បានដល់មគ្គ៤ (សោតាបត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ អរហន្តមគ្គ១)
៧.
បារិសុទ្ធិ
ភាវៈស្អាតដោយជុំវិញចាកសង្កិលេសធម៌ បានដល់ផល៤ (សោតាបត្តិផល១ សកទាគាមិផល១ អានាគាមិផល១ អរហន្តផល១)
៨.
បដិបស្សនា
ប្រាជ្ញាដែលពិចារណាឃើញនូវលក្ខណៈ តាមលំដាប់ នៃវិបស្សនា បានដល់បច្ចេវេក្ខណញ្ញាណ ១៩។
ក្នុងវិធី៤ ខាងដើមលោកសម្តែងទុកឲ្យយោគាវចរ ជាអាទិកម្មិកបុគ្គល គោរពប្រតិបត្តិឲ្យកើតឡើង ឯវិធី៤ខាងចុងលោកសម្តែងចំពោះព្រះយោគាវ ចរ ដែលបានសម្រេចដល់ចតុត្ថជ្ឈាន និងបញ្ចមជ្ឈាន ហើយធ្វើការគោរព ប្រតិបត្តិ។
បច្ចវេក្ខណញាណ ១៩គឺ៖
១.
សោតាបន្នបុគ្គល
មានបច្ចវេក្ខណញាណ ៥
២.
សកទាគាមិបុគ្គល
មានបច្ចវេក្ខណញាណ ៥
៣.
អនាគាមិបុគ្គល
មានបច្ចវេក្ខណញាណ ៥
៤.
អរហត្ត
មានបច្ចវេក្ខណញាណ ៤
សោតាបន្នបុគ្គលមានបច្ចវេក្ខណញាណ៥គឺ៖
១.
មគ្គប្បច្ចវេក្ខណ
ញាណពិចារណាឃើញច្បាស់នូវមគ្គ
២.
ផលប្បច្ចវេក្ខណ
ញាណពិចារណាឃើញច្បាស់នូវផល
៣.
បហីនប្បច្ចវេក្ខណ
ញាណពិចារណាឃើញច្បាស់នូវកិលេស ដែល លះបានហើយ
៤.
អវសដ្ឋប្បច្ចវេក្ខណ
ញាណពិចារណាឃើញច្បាស់នូវកិលេស ដែល សល់នូវ
៥.
និព្វានប្បច្ចវេក្ខណ
ញាណពិចារណាឃើញច្បាស់នូវព្រះនិពា្វន
ឯ សកទាគាមិបុគ្គល
និង អនាគាមិបុគ្គល មានបច្ចវេក្ខណញាណ ប្រាំៗដូចគ្នានេះដែរ។ ចំណែកខាងអរហត្ត មានបច្ចវេក្ខណតែ៤ ព្រោះលោក ពុំមានកិលេសសល់ដូចសេក្ខបុគ្គលទេ។
ដូច្នេះ លំដាប់អំពីនេះទៅខ្ញុំសូមលើកយកតែវិធី៤យ៉ាងនេះ ខាងដើម ប៉ុណ្ណោះមកពើលអធិប្បាយទុក ជាកិច្ចប្រតិបត្តិដល់យោគាវចរ ដែលជា អាទិកម្មិក (អ្នករៀនថ្មី) ដូចតទៅ៖
គណនាវិធីទី១
អធិប្បាយថា ព្រះយោគាវចរជាអាទិកម្មិក កាល ដែល ធ្វើទុកក្នុងចិត្តនូវកម្មដ្ឋាននេះ គប្បីធ្វើទុកក្នុងចិត្តដោយកិរិយារាប់ ជាមុន។ ក៏វិធីរាប់នោះមិនត្រូវរាប់តិចជាង៥ ព្រោះឱកាសចង្អៀតចិត្ត និង ញាប់ញ័រ មិនត្រូវរាប់ឲ្យច្រើនជាង១០ ព្រោះចិត្តនិងអាស្រ័យនៅតែ ក្នុងវិធី រាប់ប៉ុណ្ណោះ មិនត្រូវបង្អង់ត្រង់ចន្លោះៗ ព្រោះចិត្តច្រាល ត្រូវរាប់ដើម ដំបូងរង្វើលៗ គួបខ្យល់ដង្ហើមចេញនឹងខ្យល់ដង្ហើមចូល រាប់ជាគូៗ ខ្យល់ ណាដែលប្រាកដ នៅត្រង់ក្តោងច្រមុះ ត្រូវរាប់ខ្យល់នោះមុនគេថា មួយៗ... ពីរៗ... ប្រាំៗ... ដប់ៗ... ។ល។... ដរាបដល់ខ្យល់ អស្សាសៈបស្សាសៈ ប្រាកដឡើង។
លុះដល់ខ្យល់ អស្សាសៈបស្សាសៈ ប្រព្រឹត្តិទៅកាន់តែរហ័សឡើងត្រូវ រាប់ឲ្យកាន់តែញាប់ថែមទៀត ហើយមិនត្រូវរាប់យកខ្យល់ ដែលចេញមក អំពីខាងក្នុង និងចូលទៅអំពីខាងក្រៅមករាប់ឡើយ ត្រូវចាប់យកតែខ្យល់ ប៉ះត្រូវដល់គ្នាច្រមុះប៉ុណ្ណោះ មករាប់ថា៖
មួយ... ពីរ... បី... បួន... ប្រាំ....។
មួយ... ពីរ... បី... បួន... ប្រាំ... ប្រាំមួយ...។
មួយ... ពីរ... បី... បួន... ប្រាំ... ប្រាំមួយ... ប្រាំពីរ...។
មួយ... ពីរ... បី... បួន... ប្រាំ... ប្រាំមួយ... ប្រាំពីរ... ប្រាំបី...។
មួយ... ពីរ... បី... បួន... ប្រាំ... ប្រាំមួយ... ប្រាំពីរ... ប្រាំបី... ប្រាំបួន...។
មួយ... ពីរ... បី... បួន... ប្រាំ... ប្រាំមួយ... ប្រាំពីរ... ប្រាំបី... ប្រាំបួន... ដប់... ។
កាលបើកម្មដ្ឋាន ជាប់នៅដោយកិរិយារាប់យ៉ាងនេះហើយ ចិត្តក៏នឹង ដម្កល់នៅមាំមានអារម្មណ៍ តែមួយយ៉ាងឯកមិនតែប៉ុណ្ណោះ ដោយអំណាច ដែលដម្កល់ទុកនូវស្មារតី ចម្រើនត្រង់ឱកាសដែលខ្យល់អស្សាសៈបស្សាសៈ ប៉ះពាល់ត្រូវយ៉ាងនេះ ភាវនាក៏នឹងបានសម្រេចមិនខាន។
អនុពន្ធនាវិធីទី២
អធិប្បាយថា កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ដោយកិរិយារាប់រួចហើយត្រូវបញ្ឈប់ ហើយបញ្ជូនស្មារតីទៅតាមខ្យល់ អស្សាសៈបស្សាសៈ ធ្វើទុកក្នុងចិត្តឲ្យមានចន្លោះ តែមិនត្រូវធ្វើទុកក្នុងចិត្ត ដោយអំណាចខាងដើម និងពាក់កណ្តាល នឹងខាងចុងថា ខ្យល់ដង្ហើមចេញ ផ្ចិតខាងដើម បេះដូងកណ្តាល ចុងច្រមុះជាខាងចុង ខ្យល់ដង្ហើមចូល ចុងច្រមុះជាខាងដើម បេះដូងជាកណ្តាល ផ្ចិតជាខាងចុង ដូច្នេះរឿយៗ ព្រោះជាហេតុនាំឲ្យចិត្តរាយមាយ
ផុសនាវិធីទី៣
មិនជាការផ្សេងគ្នា ចាកគណនាវិធី និងអនុពន្ធនា វិធីនោះឡើយ គឺសំដៅយកត្រង់បញ្ជូនស្មារតី ទៅតាមវិធីនៃកិរិយារាប់ហើយ ស្ទង់ពិចារណាធ្វើទុកក្នុងចិត្ត មិនឲ្យមានចន្លោះ ត្រង់ឱកាសដែលខ្យល់ អស្សាសៈបស្សាសៈ ពាល់ត្រូវហើយនោះប៉ុណ្ណោះឯង។
ឋបនាវិធីទី៤
អធិប្បាយថា កាលដែលព្រះយោគីរាប់នូវខ្យល់ អស្សាសៈបស្សាសៈ ត្រង់កន្លែងដែលប៉ះពាល់ត្រូវទ្វារ ហើយធ្វើទុកក្នុងចិត្ត នៅខ្យល់នោះៗ ដោយរាប់ផង ដោយកំណត់តែត្រង់ទីដែលខ្យល់មកប៉ះ ពាល់ត្រូវផង រួចហើយបង្អង់រាប់ក្នុងទីនោះ តាំងបញ្ជូនស្មារតី ទៅកាន់ ខ្យល់អស្សាសៈបស្សាសៈ ទាំងនោះ បើនិមិត្តណាប្រាកដឡើង គួរល្មមញ៉ាំង អប្បនាចិត្តឲ្យកើតឡើងបាន ក៏ដម្កល់ចិត្តទុកតែក្នុងនិមិត្តនោះប៉ុណ្ណោះ។ និមិត្តកម្មដ្ឋាននេះមាន២ យ៉ាងគឺ ឧគ្គហនិមិត្ត១ បដិភាគនិមិត្ត១ និមិត្ត ទាំង២នេះ ដែលកើតឡើងក្នុងកម្មដ្ឋាននេះ លោកសម្តែងគួបចូលជាមួយគ្នា ពុំញែកឲ្យឃើញដោយឡែកៗអំពីគ្នាឡើយ ហើយនិមិត្តទាំងនោះ ដែលកើត ឡើងដល់ព្រះយោគីមានសភាពផ្សេងៗដូចតទៅ
ព្រះយោគីអង្គខ្លះ ដែលញ៉ាំងសុខ សម្ផស្សឲ្យកើតឡើងបាន និមិត្ត តាំងឡើងប្រាកដ ដូចប៉ុយគក៏មាន ដូចប៉ុយកប្បាសក៏មាន ដូចខ្យល់ក៏មាន ដូចដួងផ្កាយក៏មាន ដូចកែវមណីក៏មាន ដូចកែវមុក្តាក៏មាន បើព្រះយោគី អង្គខ្លះ ដែលញ៉ាំងសម្ផស្សឲ្យកើតឡើងនឹង និមិត្តតាំងឡើងប្រាកដដូចគ្រាប់ កប្បាស់ក៏មាន ដូចជក់ធ្វើដោយឈើខ្លឹមក៏មាន ដូចសរសៃសង្វារកែវក៏មាន ដូចចង្កោមផ្កាក៏មាន ដូចសំណុំផ្សែងក៏មាន ដូចសរសៃពីពាងក៏មាន ដូចផ្ទៃ ពលាហកក៏មាន ដូចផ្កាឈូកក៏មាន ដូចកង់នៃរថក៏មាន ដូចមណ្ឌលនៃព្រះ ច័ន្ទក៏មាន ដូចមណ្ឌលនៃព្រះអាទិត្យក៏មាន។
(ទាំងនេះជាពាក្យវិន័យក្នុងអដ្ឋកថា)
បើព្រះយោគាវចរ រក្សាទុកនូវនិមិត្តនោះ ឲ្យល្អដោយលក្ខណាវិធីធ្វើ ទុកក្នុងចិត្តឲ្យរឿយៗ ដោយអប្បនាកោសល្លវិធី ហើយប្រកបព្យាយាមឲ្យស្មើ កុំតែធ្វើទុកក្នុងចិត្តដោយពណ៌ និងពិចារណាដោយលក្ខណៈ ក៏នឹងអាច ញ៉ាំង អប្បនាឈាន ឲ្យកើតឡើងបានជាចតុក្កន័យ និងបញ្ចកន័យ ដូចក្នុង កសិណដែរ។
និមិត្តរបស់កម្មដ្ឋាន ក្នុងព្រះពុទ្ធសាសនានៃយើងនោះមាន៣គឺ បរិកម្ម និមិត្ត១ ឧគ្គហនិមិត្ត១ បដិភាគនិមិត្ត១ និមិត្តទាំង៣នេះ ព្រះយោគីត្រូវ បានក្នុងកម្មដ្ឋាន២២គឺ កសិណ១០ អសុភ១០ កាយគតាសតិ១ អានាបា នស្សតិ១។
១-បរិកម្មនិមិត្តត
និមិត្តក្នុងបរិកម្មដូចយោគីដែលត្រូវចម្រើនបឋវី កសិណ ត្រូវយករង្វង់កសិណ ដែលលាបលនដោយផែនដីពណ៌ អរុណរះ ពេលព្រឹក មកដម្កល់អំពីមុខហើយ ធ្វើការសំឡឹងនូវពណ៌នៃកសិណនោះ បរិកម្មថា បឋវីដីៗៗ ហើយបិទភ្នែកបរិកម្មរួចហើយបើកភ្នែកសំឡឹងពណ៌ កសិណនោះទៀតបរិកម្មថា ដីៗៗ ការបរិកម្មដោយសំឡឹងនូវពណ៌ កសិណ បែបនេះហៅថាបរិកម្មនិមិត្ត។
២-ឧគ្គហនិមិត្ត
និមិត្តដែលកើតឡើងប្រាកដដល់ចិត្តរបស់យោគី មានពណ៌កសិណ សណ្ឋានដូចវង់កសិណនេះ បើកភ្នែកក្តី ធ្មេចភ្នែកក្តី ក៏ឃើញពណ៌កសិណនោះដូចគ្នា និមិត្តដែលកើតឡើង ប្រាកដដល់ចិត្តរបស់ យោគី យ៉ាងជាក់ច្បាស់យ៉ាងនេះ ហៅថា ឧគ្គហនិមិត្ត ។
៣-បដិភាគនិមិត្ត
និមិត្តជាចំណែកប្រៀបដូចជាយោគីដែលចម្រើន បឋវីកសិណ ពេលដែលឧគ្គហនិមិត្តកើតឡើងហើយ យោគីនោះនៅតែ មាន ព្យាយាមក្នុងការសម្លឹង នូវនិមិត្តនោះ តាមមនោទ្វាររឿយៗ រហូតដល់និមិត្ត នោះ ឡើងបរិសុទ្ធស្អាតជាង ឧគ្គហនិមិត្ត១០០គុណ ១០០០គុណ និមិត្ត ក្រោយនេះហាក់ដូចទម្លាយនូវឧគ្គហនិមិត្ត ចេញមកស្អាតបរិសុទ្ធ ប្រៀបដូច ជាកញ្ចក់ ដែលគេដកចេញពីស្រោមមក ឬប្រៀបដូចវង់ព្រះច័ន្ទដ៏បរិសុទ្ធ ដែលលេចចេញពីពពកខ្មៅ និមិត្តក្រោយនេះ មិនមានសណ្ឋានដូចដើមទេ និមិត្តនេះឯងហៅថា បដិភាគនិមិត្ត ។
ការរក្សាបដិភាគនិមិត្ត
ក្នុងគម្ពីរវិសុទ្ធិមគ្គ លោកពន្យល់ឲ្យវៀរអសប្បាយ ៧ប្រការគឺ៖
១.
អាវាសោ
អាវាសដែលនាំឲ្យនិមិត្ត មិនទាន់កើត មិនអាចឲ្យកើតឡើង ដែលកើតឡើង ហើយក៏វិនាស់បាទទៅវិញ
២.
គោចរោ
ទីគោចរដែលឆ្ងាយពេក ជិតពេក (គឺមួយពាន់ជួរធ្នូ ឬពីរពាន់ម៉ែត្រ) លំបាកភិក្ខា
៣.
ភស្សំ
ពាក្យសំដីរោយរាយ ដែលរាប់បញ្ចូលក្នុងតិរច្ឆានកថា ៣២ប្រការ
៤.
បុគ្គលោ
បុគ្គលជាអ្នកស្ងួនកាយល្មោភតែខាងស៊ី ច្រើនពោលនូវតិរច្ឆានកថា
៥.
ភោជនំ
ភោជនដែលបរិភោគចូលទៅនាំឲ្យមិនស្រួលខ្លួន ដម្កល់ចិត្តមាំមិនបាន
៦.
ឧតុ
រដូវដែលក្តៅណាស់ ឬត្រជាក់ណាស់ ដម្កល់ចិត្តឲ្យមាំមិនបាន
៧.
ឥរិយាបថា
ឥរិយាបថដែលមិនត្រូវទំនង ដម្កល់ចិត្តឲ្យមាំបាន។
និមិត្តទាំង៣នេះ ពេលយោគីចម្រើន ឃើញសុទ្ធតែមានសតិស្មារតីដឹងខ្លួន ថាខ្លួនកំពុងចម្រើនកម្មដ្ឋានដោយពិត។
មុនពេលប្រារព្ធ ដើម្បីចម្រើនកម្មដ្ឋានក៏មានស្មារតី ពេលកំពុងចម្រើន ឃើញនិមិត្តក៏មានស្មារតី ពេលចេញចាកការចម្រើនកម្មដ្ឋានក៏មានស្មារតី ទាំងអស់មិនមានភ្លេចស្មារតីទាល់តែសោះ។ ឯនិមិត្តរបស់បុគ្គល ឃើញនៅ ពេល ទៀបស្លាប់មាន២ គឺ កម្មនិមិត្ត១ គតិនិមិត្ត១ដែលជានិមិត្ត នៃ អំពីល្អឬអាក្រក់ដែលខ្លួនធ្វើរួចហើយ។
១.
កម្មនិមិត្ត :
គឺជាអារម្មណ៍មួយកើតឡើងប្រាកដដល់ បុគ្គលទៀប ស្លាប់មាន២ប្រការគឺ កម្មនិមិត្តជាកុសល១ កម្មនិមិត្តជាអកុសល១ កម្មនិមិត្ត ជាកុសលនោះ កាលបើបុគ្គលពីដើមធ្លាប់ធ្វើអំពើល្អ មានឲ្យទាន ដោយវត្ថុ ណា រក្សាសីល ចម្រើនកម្មដ្ឋាន ស្តាប់ធម៌ទេសនា បូជាសក្ការៈចំពោះ ព្រះពុទ្ធជាដើម ដល់ពេលទៀបស្លាប់ ក៏អារម្មណ៍នោះមកប្រាកដឲ្យឃើញ ហាក់ដូចជាខ្លួនកំពុងធ្វើនូវអំពើនោះ អារម្មណ៍នោះហៅថា កម្មនិមិត្តកុសល បើកាលពីដើមបុគ្គលធ្លាប់សាងនូវអំពីបាប មានសម្លាប់សត្វដោយលំពែង ឬដាវ កាំបិត អាវុធណាមួយខាងដើម ដល់ពេលទៀបស្លាប់អារម្មណ៍ នោះ ក៏ប្រាកដឲ្យឃើញដាវ លំពែង កាំបិត អាវុធជាគ្រឿងសម្លាប់ កាប់សម្លាប់ និងអំពើ បាបនោះទៀតជាអារម្មណ៍នេះហៅថាកម្មនិមិត្តជាអកុសល។
២.
គតិនិមិត្ត :
គឺជាអារម្មណ៍មួយបានដល់ភពល្អ ឬអាក្រក់ដែល បុគ្គលត្រូវទៅកើតក្នុងទីនោះ បន្ទាប់អំពីសេចក្តីស្លាប់ ទៅកើតឡើងឲ្យឃើញ ប្រាកដដល់បុគ្គលទៀបស្លាប់ មាន២យ៉ាងគឺ៖ សុគតិនិមិត្ត១ និង ទុគតិ និមិត្ត១ ។ សុគតិនិមិត្តនោះកាលខាងដើមបុគ្គលបានសាងល្អ មានឲ្យទាន រក្សាសីលជាដើម ហើយបន្ទាប់អំពីបែកធ្លាយខន្ធបញ្ចកៈទៅត្រូវទៅកើត ក្នុង សុគតិភពណាមួយ ក៏ពេលទៀបស្លាប់ក៏ប្រាកដឲ្យឃើញនូវភពនោះ មាន ឃើញនូវទេវតាក្នុងភពនោះៗមក អញ្ជើញឲ្យទៅកើតជាមួយគេជាដើម អារម្មណ៍នេះហៅថា សុគតិនិមិត្ត តែបើពីខាង ដើមធ្លាប់ធ្វើបាបកម្ម មាន បញ្ចវេរាជាដើម ហើយបុគ្គលនោះ លុះបន្ទាប់អំពីស្លាប់ទៅ ត្រូវទៅកើត ក្នុងអបាយភូមិ មាននរកជាដើមដល់ពេលទៀបស្លាប់ក៏បណ្តាល ឲ្យឃើញ នូវភព អាក្រក់នោះ មាននិរយបាលមកចាប់ចងយកទៅជាដើម អារម្មណ៍ នេះហៅថា ទុគតិនិមិត្ត ។
បុគ្គលដែលទៀបស្លាប់តែងតោងយកនូវអារម្មណ៍២យ៉ាងនេះឯង ចុតិ ទៅកើត ក្នុង សុគតិភព ឬទុគតិភព ទៅតាមយថាកម្មរបស់ខ្លួន។
រីឯបុគ្គលដែលភ្លឹកទៅក៏តែងតែតោងយកអារម្មណ៍ គឺ សុគតិនិមិត្ត ឬ ទុគតិនិមិត្ត តាមកម្មល្អ ឬអាក្រក់របស់ខ្លួនដែលបានសាងទុករួចមកហើយ នោះ។ ក៏បុគ្គលទាំងអស់នេះ កាលកំពុងសោយអារម្មណ៍ជាទុក្ខ ឬជាសុខក្នុង ភពនោះៗ ដែលឲ្យឃើញសុទ្ធតែជាបុគ្គលមិនមានស្មារតី និងញាណសម្រាប់ រលឹកនឹងដឹងខ្លួនឡើយ។ ស្មារតីនឹងញាណ រលត់អស់មិនបានដឹងនូវ អារម្មណ៍ផ្សេងៗ ដែលមកប្រាកដដល់ទ្វា មានកូនយំទួញ ឬញាតិហៅរក ឬ លោកអាចា្យឲ្យបាលី ពុទ្ធោ ជាដើមឡើយ។
អារម្មណ៍ល្អ និងអាក្រក់ដែលកើតឡើងដល់បុគ្គលទាំងអស់នោះ សុទ្ធ តែកើតឡើងអំពីកម្មជាបច្ច័យមែនពិត ។
។
ក.
បាមោជ្ជៈ
សេចក្តីត្រេកអរទន់
ខ.
បីតិ
សេចក្តីឆ្អែតកាយឆ្អែតចិត្ត បីតិមាន ៥ គឺខុទ្ទកាបីតិ, ខណិកា បីតិ, ឱកន្តិកាបីតិ, ឧបេក្ខាបីតិ, ផរណាបីតិ
គ.
បស្សទ្ធិ
សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត បានដល់បស្សទ្ធិ២ គឺ កាយបស្សទ្ធិ១, ចិត្តបស្សទ្ធិ១
ឃ.
សុខ
សេចក្តីស្រួលកាយ សេចក្តីស្រួលចិត្ត បានដល់សុខ២ យ៉ាង គឺ កាយិកសុខៈ១, ចេតសិកសុខ១
ង.
សមាធិ
ការដម្កល់ចិត្តនឹងបានដល់សមាធិ ២ យ៉ាងគឺ ឧបចារសមាធិ១, អប្បនាសមាធិ១
ធម្មជាតិអ្វីដែលហៅថាឈាន?
ធម្មជាតិដែលសំឡឹងយកនូវអារម្មណ៍របស់ខ្លួន មានបឋវីកសិណជាដើម ឬ ធម្មជាតិសម្រាប់ដុតកម្លោចនូវនីវរណធម៌ទាំងឡាយ ៥ ជាដើមមិនឲ្យលូតលាស់ ឡើងបាន ហៅថា ឈាន ។
ឈានមាន ២ យ៉ាងគឺ៖
១.
អារម្មណូបនិជ្ឈាន
ឈានដែលសម្លឹងយកនូវអារម្មណ៍ បាន ដល់សមាបត្តិ ៨ ប្រការព្រមទាំងឧបចារៈរបស់ខ្លួន។
សមាបត្តិ ៨ គឺ ៖
- រូបឈាន (ឈានមានរូប) ចែកជា ៤ គឺ៖
១.
បឋមជ្ឈាន
ឈានទី ១
២.
ទុតិយជ្ឈាន
ឈានទី ២
៣.
តតិយជ្ឈាន
ឈានទី ៣
៤.
ចតុត្ថជ្ឈាន
ឈានទី ៤
- អរូបជ្ឈាន (ឈានគ្មានរូប) ចែកជា ៤ គឺ៖
១.
អាកាសានញ្ចាយតនជ្ឈាន
យកអាកាសក្នុងបដិភាគ និមិត្ត ដែលកើតអំពីកសិណ ៩ លើកអាកាសកសិណចេញ ដែលមិន មានទីបំផុតជាអារម្មណ៍
២.
វិញ្ញាណញ្ចាយតនជ្ឈាន
ស្រាវយកអរូបវិញ្ញាណទី ១ ដែលផ្សាយទៅមិនមានទីបំផុតមកជាអារម្មណ៍
៣.
អាកិញ្ចញ្ញាយតនជ្ឈាន
កំណត់យកអរូបវិញ្ញាណទី ២ ដែលផ្សាយទៅមិនមានកង្វល់តិចតួចមកជាអារម្មណ៍
៤.
នេវសញ្ញានាសញ្ញាយតនជ្ឈាន
កំណត់យកសេច ក្ដីល្អិតរបស់អរូបវិញ្ញាណទី ៣ ដែលមានរស្មីតមិនមានមកជាអារម្មណ៍
ក.
នីវរណៈធម៌
ឈានន័យថាធម៌ជាគ្រឿងរារាំងមិនឲ្យកើតប្រាជ្ញា ក្នុង ការចម្រើននូវវិបស្សនាមាន ៥ យាងគឺ៖
១.
កាមឆន្ទៈ
សេចក្តីផ្គងចិត្តចុះក្នុងកិលេសកាម និងវត្ថុកាម
២.
ព្យាបាទៈ
គំនុំអាឃាតចំពោះអារម្មណ៍មិនជាទីប្រាថ្នា
៣.
ថីនមិទ្ធៈ
សេចក្តីធុញទ្រាន់ នឹងងងុយជ្រុប ឬថាសេចក្តីច្រអូសកាយ ច្រអូសចិត្ត
៤.
ឧទ្ធច្ចកុក្កុច្ចៈ
មានសេចក្តីរាយមាយចិត្ត និងរំខានចិត្ត ឬថាសេចក្តី អណ្ដែតអណ្ដូងចិត្ត និងក្តៅក្រហាយចិត្ត
៥.
វិចិកិច្ឆា
សេចក្តីសង្ស័យមិនអស់ មិនហើយក្នុងចិត្ត
ខ.
អង្គឈាន
មាន ៥ យ៉ាងគឺ៖
១.
វិតក្កៈ
សេចក្តីត្រិះរិះលើកចិត្តដាក់ទៅក្នុងអារម្មណ៍ របស់ កម្មដ្ឋាន
២.
វិចារៈ
សេចក្តីពិចារណាដុសខាត់នូវអារម្មណ៍របស់កម្មដ្ឋាន
៣.
បីតិ
អំណរមានកម្លាំងក្លា អាចញ៉ាំងកាយ និងចិត្តឲ្យពេញសព្វ ទាំងអស់បានដល់ផរណាបីតិ
៤.
សុខៈ
សេចក្តីស្រួលកាយ ស្រួលចិត្តអាចកំចាត់បង់នូវអាពាធ ក្នុងកាយនិងចិត្តបាន
៥.
ឯកគ្គតា
សភាពរបស់ចិត្ត ដែលមានអារម្មណ៍ តែមួយឯកឯង
គ.
អង្គឈាន ៥
ដុតកំឡោចនូវនីវរណៈ ៥ គឺ៖
១.
សមាធិ
ដុតកំឡោចនូវកាមឆន្ទៈ
២.
បីតិ
ដុតកំឡោចនូវព្យាបាទៈ
៣.
វិតក្កៈ
ដុតកំឡោចថីនមិទ្ធៈ
៤.
សុខៈ
ដុតកំឡោចឧទ្ធច្ចកុក្កុច្ចៈ
៥.
វិចារៈ
ដុតកំឡោចវិចិកិច្ឆា
ឃ.
ចិត្តស្ងប់
២.
លក្ខណូបនិជ្ឈាន
ឈានដែលសម្លឹងយកនូវលក្ខណៈ បាន ដល់វិបស្សនាឈានមគ្គផល។
ក.
សភាពរបស់ឧបេក្ខាចិត្តកើតឡើង ដែលស្ទាត់ជំនាញតែងបានក្នុង ខណៈចិត្ត ទី៤ ឬទី៥ បើជា ខិប្បាភិញ្ញាបុគ្គល (បុគ្គលអ្នកត្រាស់ដឹង ឆាប់) ឧបេក្ខាចិត្តបាន ក្នុងខណៈចិត្តទី៤ ដូច្នេះគឺ ឧបចារជវ័ន១ អនុលោមជវ័ន១ គោត្រភូជវ័ន១ ឧបេក្ខា ជវ័ន១។ បើជា ទន្ធាភិញ្ញាបុគ្គល (បុគ្គលអ្នកត្រាស់ដឹងយឺត) ឧបេក្ខាចិត្តបានក្នុង ខណៈចិត្តទី៥ គឺ បរិកម្មជវ័ន១ ឧបចារជវ័ន១ អនុលោមជវ័ន១ គោត្រភូជវ័ន១ ឧបេក្ខាជវ័ន១។
សេចក្តីពន្យល់ អំពីការកើតឡើងនឧបេក្ខចិត្ត
យោគីដែលជាទន្ធាភិញ្ញាបុគ្គល ការចម្រើននូវអានាបានស្សតិ រហូតបានឧបេ ក្ខាចិត្ត មានសភាពនៃចិត្តកើតឡើងដូច្នេះ គឺចិត្តដែលនឹករកខ្យល់ដង្ហើម ចេញ- ចូល ហើយរលត់ទៅភ្លាមមួយរំពេចហៅថា បរិកម្មជវ័ន។
សភាពដែលចិត្តស្ទុះទៅ កើតអំពីបរិកម្មជវ័ន ស្ងប់ប្រព្រឹត្តិទៅ ដើម្បីបាន ឧបេក្ខា ហើយរលត់ភ្លាមមួយរំពេច ហៅថា ឧបចារជវ័ន។
សភាពនៃចិត្ត ដែលគ្របសង្កត់នូវចិត្តដទៃទៀតហើយញ៉ាំង ឧបេក្ខាឲ្យកើត ឡើង ហើយរលត់ទៅភ្លាមមួយខណៈ ហៅថា គោត្រភូជវ័ន។
ឧបេក្ខាជវ័នចិត្ត ដែលសោយអារម្មណ៍ស្មើៗ កណ្តាល ព្រងើយកន្តើយ។
រីឯដំណើរនៃឧបេក្ខាចិត្ត របស់ខិប្បាភិញ្ញាបុគ្គល យោគីគប្បីជ្រាបសេចក្ដី ដែលបានពោលមកដូចនេះចុះ សេចក្ដីប្លែកនៃខិប្បាភិញ្ញា បុគ្គលគ្រាន់តែគ្មាន បរិ កម្មជវ័នប៉ុណ្ណោះ កាលបើយោគីជាអ្នកមានសតិ និងញាណតាមខ្យល់ ៤ត្រកូល ដូចបានពោល រួចមកហើយជាអ្នកមាន ស្មារតីរលឹក និងដឹងបានគ្រប់វារៈនៃខ្យល់ ដែលប្រព្រឹត្តិឡើង និងចុះស្ថិតនៅដោយឥរិយាបថ៤ បានយ៉ាងនេះ ហើយថែម ទាំងបានកំណត់ដឹងរហូតដល់ក្រុមខ្យល់ ដែលរលត់និងកើតឡើងវិញដ៏ល្អិត សុ ខុម ក្នុងកាយទៀតផងយោគីនោះនឹងជាអ្នកមានសតិ និងញាណកើតឡើងវិញ ក្នុងកាលចម្រើនព្រះកម្មដ្នាន ដោយពិតប្រាកដ ព្រោះថាយោគីនោះ ជាអ្នកអាច កំណត់ដឹងនូវកាលទាំង ៣ បានគឺ កាលប្រារព្ធ និងចម្រើនកម្មដ្ឋានមួយ កាល កំពុងចម្រើននូវកម្មដ្ឋានមួយ កាលដែលចេញចាកកម្មដ្ឋានមួយ។ កាលបន្ទាប់អំពី ការចម្រើននូវអានាបានស្សតិកម្មដ្ឋានមក បើយោគីមានសេចក្តីប្រាថ្នា ដើម្បី ចម្រើនកម្មដ្ឋានដទៃទៀតនោះ ក៏គប្បីគោរពប្រតិបត្តិទៅតាមអត្ថន័យពិត ក្នុងកម្ម ដ្ឋានទាំងនោះដែលព្រះ ដ៏មានព្រះភាគ និងព្រះអដ្ឋកថាចារ្យ លោកបានសម្តែង ទុកមកហើយដោយប្រពៃ។
ការលើកឡើងនូវបញ្ហា និងការបកស្រាយចំពោះព្រះកម្មដ្ឋាន ទាំងប៉ុណ្ណោះ ដើម្បីគ្រាន់តែជាគ្រឿងផ្តល់ដល់សតិប្រាជ្ញា នៃសាធុជន ទាំងឡាយ អ្នកមាន សេចក្តីប្រាថ្នាប្រតិបត្តិក្នុងការរើខ្លួនឲ្យផុតចាកសង្សារទុក្ខប៉ុណ្ណោះឯង។
ខ.
ការហាត់បង្វិក ឧបេក្ខាចិត្តឲ្យស្ទាត់ដោយវសីទាំង ៥ យ៉ាងគឺ៖
១.
អាវជ្ជនវសី
ថ្នឹកក្នុងវិធីនឹករកនូវអង្គរបស់ឈាន
២.
សមាបជ្ជនវសី
ថ្នាក់ក្នុងវិធីចូលកាន់ឈាន
៣.
អធិដ្ឋានវសី
ថ្នឹកក្នុងវិធីទប់ទុកនូវអង្គរបស់ឈាន
៤.
វុដ្ឋានវសី
ថ្នឹកក្នុងវិធីចេញចាកឈាន
៥.
បច្ចវេក្ខណវសី
ក្នុងវិធីពិចារណានូវអង្គរបស់ឈាន
សេចក្តីពន្យល់ថា
ព្រះយោគី ត្រូវការនឹករលឹករកនូវឈាន ដែលខ្លួនបានហើយនោះ ទោះបីនឹក រកក្នុងប្រទេសណាក្ដី ក្នុងពេលណាក្តី ត្រង់អង្គណាក្តី នឹងដល់ត្រឹមណាក្តី ក៏នឹង បានភ្លាមៗមួយរំពេច ពុំមានយឺតយូរយ៉ាងនេះ ហៅថា អាវជ្ជនវសី ។
បើព្រះយោគីត្រូវការចូលឈាន ដែលបានហើយនោះ ទោះចូល ក្នុងប្រទេស ណាក្តី ក្នុងពេលណាក្តី ត្រង់អង្គណាក្ដី ចូលមកត្រឹមណាក្តី ក៏ចូលបានភ្លាមៗ មួយរំពេចពុំមានយឺតយូរយ៉ាងនេះហៅថា សមាបជូនវសី។
កាលបើព្រះយោគី ចូលទៅដល់ក្នុងឈានហើយ បើត្រូវការចង់ទប់ទុកនូវ ឈាននោះ មិនឲ្យប្រព្រឹត្តិទៅដោយរហ័ស ក៏អាចទប់ទុកឲ្យ តាំងនៅអស់កាល ចំនួនផ្ទាត់ម្រាមដៃម្តង ឬ១០ដង បានយ៉ាងនេះហៅថា អធិដ្ឋានវសី។
ដល់ពេលយោគី ចេញចាកឈាននោះ មកវិញក៏ចេញបានយ៉ាង រហ័សអស់ កាលត្រឹមផ្ទាត់ម្រាមតែដៃម្តង ឬ១០ដងប៉ុណ្ណោះ ក៏អាចចេញមកបានយ៉ាងនេះ ហៅថា វុដ្ឋានវសី។
ជវ័នដែលប្រព្រឹត្តិទៅខាងមុខ បន្ទាប់អំពីអាវជ្ជនចិត្ត ដែលនឹករកនូវអង្គរបស់ ឈានមានវិតក្កៈជាដើម តាមលំដាប់គ្នាពុំមានយឺតយូរ ដោយភាពដែលថ្នឹកក្នុង វិធីនឹកហៅថា បច្ចវេក្ខណវសី ៗ នេះប្រព្រឹត្តិ ទៅបន្ទាប់គ្នានឹងអាវជ្ជនចិត្ត។
ឧបចារសមាធិឯណា ដែលព្រះយោគីបានហាត់បង្វឹកឲ្យថ្នឹកល្អ ដោយវសី ទាំង ៥ ហើយ ឧបចារសមាធិនេះ នៅពេលដែលព្រះយោគី នឹករកក៏ប្រព្រឹត្តិបាន មួយរំពេចយ៉ាងឆាប់រហ័សមិនបានយឺតយូរឡើយដោយពិត។
ព្រះយោគីគប្បីហាត់ឧបចារឈាន ដែលខ្លួនបានហើយឲ្យថ្នឹកល្អ ឲ្យបានគ្រប់ ឥរិយាបថទាំង ៤ គ្រប់ទីកន្លែងទាំងអស់ ហាត់រហូតដល់គ្រាន់តែនឹករកឧបចារ ឈានមានអង្គ ៥ នោះក៏កើតឡើងគ្រប់ភ្លាមមួយ រំពេចតែម្តងមិនបានយឺតយូរ ឡើយ។
គ.
ខ្យល់ល្អិត និងឧបេក្ខាចិត្តជាគូកើតឡើង
ឃ.
ឧបេក្ខាចិត្តនាំឲ្យបានវិសុទ្ធិ ២ គឺ សីលវិសុទ្ធិ១ សេចក្តីបរិសុទ្ធនៃសីល, ចិត្តវិសុទ្ធិ១ សេចក្តីបរិសុទ្ធនៃចិត្ត។
ក.
សីលស្អាត១ ចិត្តស្អាត១
ខ.
សីលស្អាត ព្រោះកន្លងអកុសលចេតនា
គ.
ចិត្តស្អាត ព្រោះប្រាសចាកកិលេស និងឧបក្កិលេស
ឃ.
ការពង្រឹងឫសគល់របស់វិបស្សនា
សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីលបានដល់សីល ៤យ៉ាង របស់ភិក្ខុមានបាដិ មោក្ខសំវរៈសីលជាដើម សូម្បីសីល៥, សីល៨ ឬសីល១០ ដែលបុគ្គលបានរក្សា ដុសខាត់ស្អាតល្អហើយ ក៏សង្គ្រោះចូលក្នុងសីលវិសុទ្ធិដែរ។
ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្តបានដល់ឧបចារឈាននឹងសមាបត្តិ ៨។
កាលដែលព្រះយោគី ចម្រើននូវសមថកម្មដ្ឋានបានសម្រេចនូវ គុណវិសេស ដល់ថ្នាក់ឧបចារឈានហើយ វិសុទ្ធិ ២យ៉ាង គឺសីលវិសុទ្ធិ ១ ចិត្តវិសុទ្ធិ១ ក៏ឈ្មោះ ថាព្រះយោគីបានសម្រេចដែរ។
សីលវិសុទ្ធិ នោះ ព្រោះចិត្តមិនប្រព្រឹត្តិកន្លងនូវសិក្ខាបទ មានសម្លាប់សត្វ មានជីវិតជាដើម។
ចិត្តវិសុទ្ធិ ព្រោះចិត្តស្ងប់រម្ងាប់ចាកនីវរណៈធម៌៥ និងកិលេសដទៃទៀត។
អធិប្បាយថា ៖ កាលដែលឧបចារឈាន កើតក្នុងសន្តាននៃព្រះយោគី តាំង នៅដោយប្រពៃហើយ ក្នុងសម័យណានោះចិត្តរបស់ ព្រះយោគីក៏ស្ងប់រម្ងាប់ មិន បានគិតអាក្រក់ មានផ្តាច់ផ្តិលជីវិតរបស់សត្វជាដើម ទើបពោលថាព្រះយោគី នោះបានសម្រេចនូវ សីលវិសុទ្ធិផង ម៉្យាងទៀតចិត្តរបស់ព្រះយោគីនោះសោត ឈោ្មះថាជាចិត្តវិសុទ្ធិ។
ដូច្នេះសាធុជនទាំងឡាយក្នុងលោក ដែលជាអ្នកឃើញទោស ក្នុងបញ្ចខន្ធ ដែលប្រកបដោយទុក្ខគ្រប់យ៉ាង ហើយមានសេចក្តីប៉ុនប៉ងចង់ធ្វើឲ្យជាក់ច្បាស់នូវ ព្រះនិព្វាន ដែលជាទីរំលត់បង់នូវសេចក្តីទុក្ខទាំងពួង ដោយការចម្រើនវិបស្សនា កម្មដ្ឋាននេះ គប្បីជាអ្នកមិនមានសេចក្តីប្រមាទត្រូវឧស្សាហ៍ព្យាយាមរក្សានូវសីល ឲ្យបរិសុទ្ធ ហើយធ្វើនូវសេចក្តី គោរពរាប់អាននូវសមថកម្មដ្ឋានឲ្យណាស់ ដែលជា បច្ច័យនាំឲ្យមាន គុណវិសេសគឺ សមាបត្តិ ព្រោះថាសីលស្អាត និងចិត្តស្អាតនោះ ឯង ដែលជាឫសគល់របស់វិបស្សនាបញ្ញាមែនពិត។
វិបស្សនាកម្មដ្ឋាន
លំដាប់អំពីការពោលនូវសីល និងសមាធិនេះទៅ សូមពោលអំពី វិបស្សនា កម្មដ្ឋានដូចតទៅ៖
ក្នុងគម្ពីរវិសុទ្ធិមគ្គភាគ៣ ទំព័រ៨៩១ មាត្រា២៧១ មានសេចក្តីពោល អំពី វិបស្សនាថា៖
ធម៌មានប្រភេទគឺ ខន្ធ អាយតនៈ ធាតុ ឥន្ទ្រិយ សច្ចៈ បដិច្ច សមុប្បាទ ជាភូមិ របស់បញ្ញាវិសុទ្ធិ២ គឺ៖ សីលវិសុទ្ធិ១ ចិត្តវិសុទ្ធិ១ ជាឫសគល់របស់បញ្ញាវិសុទ្ធិ៥ គឺ ទិដ្ឋិវិសុទ្ធិ១ កង្ខារវិតរណវិសុទ្ធិ១ មគ្គា មគ្គញាណទស្សនវិសុទ្ធិ១ បដិបទាញាណ ទស្សនវិសុទ្ធិ១ ញាណទស្សនវិសុទ្ធិ១ ជាសរីរៈគឺតួរបស់បញ្ញានោះ ព្រោះហេតុ ណា ព្រោះហេតុនោះ វិបស្សនាបញ្ញា គឺព្រះយោគីកាលធ្វើនូវការសន្សំនូវញាណ ដោយអំណាចនៃការរៀន និងការសាកសួរក្នុងធម៌ ដែលជាភូមិនោះ បន្ទាប់មក ត្រូវញ៉ាំងវិសុទ្ធិ២ ដែលជាឫសគល់ឲ្យដល់ព្រម ហើយញ៉ាំងវិសុទ្ធិ៥ ដែលជាសរីរៈ ឲ្យដល់ព្រមគប្បីចម្រើន។
សេចក្តីអធិប្បាយ កាលបើពិចារណាតាមផ្ទៃនៃបាលីនេះ ក្នុងការចម្រើននូវ វិបស្សនានោះឲ្យឃើញថាមានគោលការណ៍សំខាន់ ៣យ៉ាង គឺ ធម៌ជាភូមិ១ ធម៌ ជាឫសគល់១ ធម៌ជាតួបញ្ញា១ គឺត្រូវព្រះយោគី អ្នកចម្រើននូវវិបស្សនា គប្បី សិក្សា។
ភូមិរបស់វិបស្សនាមាន ៦ យ៉ាងគឺ ខន្ធ១. អាយតនៈ១ ធាតុ១ ឥន្រ្ទិយ១ អរិយសច្ចៈ១ បដិច្ចសមុប្បាទ១ កាលបើបែងចែកទៅតាមអារម្មណ៍មាន ៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រិយ២២ អរិយសច្ចៈ៤ បដិច្ចសមុប្បាទ១២ រួមជា ៧៣ ។
ខន្ធ មាន ៥ គឺ៖
(ខន្ធមានន័យថាកង ឬគំនរ)
១.
រូបខន្ធ
បានដល់គំនរគឺ រូប ២៨
២.
វេទនាខន្ធ
បានដល់គំនរនៃវេទនា
៣.
សញ្ញាខន្ធ
បានដល់គំនរនៃសញ្ញ
៤.
សង្ខារខន្ធ
បានដល់គំនរនៃសង្ខារ
៥.
វិញ្ញាណខន្ធ
បានដល់គំនរនៃវិញ្ញាណ
អាយតនៈ មាន ១២ គឺ៖
(អាយតនៈ ខាងក្នុងមាន ៦) គឺ៖
១.
ចក្វាយតនៈ
បសាទរូបដែលជ្រាប សើមទូទៅក្នុងភូតរូប មាន សណ្ឋានប៉ុនក្បាល តាំងនៅពាក់កណ្ដាលប្រសីភ្នែកទាំងគូ
២.
សោតាយតនៈ
បសាទរូបដែលជ្រាប សើមទូទៅក្នុងភូតរូប មានសណ្ឋានដូចរង្វង់នៃជញ្ជូន តាំងក្នុងប្រហោងនៃត្រចៀកទាំងគូ
៣.
ឃានាយតនៈ
បសាទរូបដែលជ្រាប សើមទូទៅក្នុងភូតរូប មានសណ្ឋានដូចក្រចកជើងពពែតាំងនៅក្នុងក្តោងច្រមុះ
៤.
ជីវ្ហាយតនៈ
បសាទរូបដែលជ្រាប សើមទូទៅក្នុងភូតរូប ដូច ជាស្រទាប់នៃផ្កា ឧប្បុលតាំងពាក់កណ្តាលនៃអណ្ដាត
៥.
កាយាយតនៈ
បសាទរូបដែលជ្រាប សើមទូទៅសព្វសព៌ាង្គ កាយវៀរលែង តែសក់ រោម ក្រចក និងធ្មេញ ដែលដុះផុតចាកកាយ
៦.
មនោយតនៈ
តួភវង្គដែលសម្រាប់ទទួលអារម្មណ៍តាមផ្លូវ ចិត្ត
(អាយតនៈ ខាងក្រៅ ៦) គឺ៖
១.
រូបាយតនៈ
រូបារម្មណ៍ដែលមាន ពណ៌ខៀវ លឿងជាដើម ឬស្ត្រីបុរសជាដើម
២.
សទ្ទាយតនៈ
សូរស័ព្ទសំឡេងពិរោះ ឬមិនពិរោះដែលកើត ប្រាកដដល់ចិត្ត
៣.
គន្ធាយតនៈ
គន្ធារម្មណ៍ គឺក្លិនទាំងពួង
៤.
រសាយតនៈ
រសារម្មណ៍ គឺរសរបស់អាហារទាំងពួង
៥.
ផោដ្ឋពាយតនៈ
សម្ផស្សទាំងពួង ដែលសម្រាប់ប៉ះពាល់រាងកាយ
៦.
ធម្មាយតនៈ
ធម្មារម្មណ៍ដែលដឹងតាមផ្លូវចិត្ត
ធាតុនោះមាន ១៨ គឺ៖
១.
ចក្ខុធាតុ
បានដល់ចក្ខុបសាទ
២.
រូបធាតុ
បានដល់រូបារម្មណ៍
៣.
ចក្ខុវិញ្ញាណធាតុ
វិញ្ញាណដែលកើតឡើង អាស្រ័យចក្ខុបសាទ និង រូបារម្មណ៍ផ្ទប់គ្នាមួយ
៤.
សោតធាតុ
បានដល់សោតបសាទ
៥.
សទ្ទធាតុ
បានដល់សំឡេង
៦.
សោតវិញ្ញាណធាតុ
បានដល់ត្រចៀកសម្រាប់ឮសំឡេង
៧.
ឃានធាតុ
បានដល់ឃានបសាទ
៨.
គន្ធធាតុ
បានដល់ក្លិន
៩.
ឃានវិញ្ញាណធាតុ
បានដល់ច្រមុះសម្រាប់ធុំក្លិន
១០.
ជីវ្ហាធាតុ
បានដល់ជីវ្ហាបសាទ
១១.
រសធាតុ
បានដល់រសជាតិ
១២.
ជីវ្ហាវិញ្ញាណធាតុ
បានដល់ការដឹងរសតាមផ្លូវអណ្តាត
១៣.
កាយធាតុ
បានដល់កាយការប៉ះផ្ទប់និងកាយ
១៤.
ផោដ្ឋព្វធាតុ
បានដល់ផោដ្ឋព្វៈ
១៥.
កាយវិញ្ញាណធាតុ
បានដល់វិញ្ញាណដឹងតាមផ្លូវកាយ
១៦.
មនោធាតុ
បានដល់ធាតុដែលរក្សានូវការគិត
១៧.
ធម្មធាតុ
បានដល់ធម៌
១៨.
មនោវិញ្ញាណធាតុ
ធាតុដែលដឹងតាមផ្លូវចិត្ត
ឥន្រ្ទិយនោះមាន ២២ គឺ៖
១.
ចក្ខុន្រ្ទិយ
ឥន្ទ្រិយ គឺចក្ខុ
២.
សោតិន្រ្ទិយ
ឥន្ទ្រិយ គឺសោត
៣.
ឃានិន្ទ្រិយ
ឥន្ទ្រិយ គឺឃាន
៤.
ជីវ្ហិន្ទ្រិយ
ឥន្ទ្រិយ គឺជីវោ
៥.
កាយិន្ទ្រិយ
ឥន្ទ្រិយ គឺកាយ
៦.
មនិន្ទ្រិយ
ឥន្ទ្រិយ គឺចិត្ត
៧.
ឥត្ថិន្ទ្រិយ
ឥន្ទ្រិយ គឺភាពជាស្រ្តី
៨.
បុរិសិន្ទ្រិយ
ឥន្ទ្រិយ គឺភាពជាបុរស
៩.
ជីវិតិន្ទ្រិយ
ឥន្ទ្រិយ គឺជីវិត
១០.
សុខិន្រ្ទិយ
ឥន្ទ្រិយ គឺសេចក្តីសុខ
១១.
ទុក្ខិន្រ្ទិយ
ឥន្ទ្រិយ គឺសេចក្តីទុក្ខ
១២.
សោមនស្សិន្ទ្រិយ
ឥន្ទ្រិយ គឺ សោមនស្ស
១៣.
ទោមនស្សិន្ទ្រិយ
ឥន្ទ្រិយ គឺ ទោមនស្ស
១៤.
ឧបេក្ខិន្ទ្រិយ
ឥន្ទ្រិយ គឺឧបេក្ខា
១៥.
សទ្ធិន្ទ្រិយ
ឥន្ទ្រិយ គឺសទ្ធា
១៦.
វិរិយិន្ទ្រិយ
ឥន្ទ្រិយ គឺវិរិយ
១៧.
សតិន្ទ្រិយ
ឥន្ទ្រិយ គឺសតិ
១៨.
សមាធិន្ទ្រិយ
ឥន្ទ្រិយ គឺសមាធិ
១៩.
បញ្ញិន្រ្ទិយ
ឥន្រ្ទិយ គឺបញ្ញ
២០.
អនញ្ញតញ្ញស្សាមីតិន្ទ្រិយ
ឥន្ទ្រិយ គឺសោតាបត្តិ
២១.
មគ្គញ្ញាណអញ្ញិន្ទ្រិយ
ឥន្ទ្រិយ គឺមគ្គញ្ញាណ និងផលញ្ញាណ
២២.
អញ្ញាតាវិន្ទ្រិយ
ឥន្ទ្រិយ គឺអរហត្តផលញ្ញាណ រួមត្រូវជា ២២
ឥន្រ្ទិយទាំង ២២ នេះ ប្រព្រឹត្តិតាមភូមិផ្សេងៗគ្នា ឯឥន្ទ្រិយ ១០ គឺ៖
១.
ចក្ខុន្ទ្រិយ
ឥន្ទ្រិយ គឺចក្ខុ
២.
សោតិន្ទ្រិយ
ឥន្ទ្រិយ គឺសោត
៣.
ឃានិន្ទិយ
ឥន្ទ្រិយ គឺឃាន
៤.
ជីវ្ហិន្ទ្រិយ
ឥន្ទ្រិយ គឺជីវ្ហា
៥.
កាយិន្ទ្រិយ
ឥន្ទ្រិយ គឺកាយ
៦.
ឥត្ថិន្ទ្រិយ
ឥន្រ្ទិយ គឺភាពជាស្ត្រី
៧.
បុរិសិន្រ្ទិយ
ឥន្ទ្រិយ គឺភាពជាបុរស
៨.
សុខិន្ទ្រិយ
ឥន្ទ្រិយ គឺសេចក្តីសុខ
៩.
ទុក្ខិន្រ្ទិយ
ឥន្ទ្រិយ គឺសេចក្តីទុក្ខ
១០.
ទោមនស្សិន្ទ្រិយ
ឥន្ទ្រិយ គឺទោមនស្ស
ទាំង ១០ នេះជាកាមាវចរភូមិ។
មនិន្ទ្រិយ១ ជីវិតិន្ទ្រិយ១ ឧបេក្ខិន្រ្ទិយ១ សទ្ធិន្ទ្រិយ១ វិរិយិន្ទ្រិយ១ សតិន្ទ្រិយ១ សមាធិន្ទ្រិយ១ បញ្ញិន្ទ្រិយ១ ទាំង ៨ នេះរាប់បញ្ចូលក្នុង ភូមិ ៤ ។
ចំណែកសោមនស្សិន្ទ្រិយ១ លោករាប់បញ្ចូលក្នុងភូមិ៣ វៀរលែងអរូបភូមិ មួយចេញ។ ឥន្ទ្រិយខាងចុងមាន អនុញ្ញាតញ្ញស្សាមីតិន្ទ្រិយ គឺ សោតាបត្តិមគ្គ ញ្ញណអញ្ញិន្ទ្រិយ គឺមគ្គញ្ញាណ និងផលញ្ញាណអញ្ញាតាវិន្ទ្រិយ គឺអរហត្តផល ញ្ញាណ ជាលោកុត្តរភូមិ។
អរិយសច្ចនោះមាន ៤ ប្រការគឺ៖
១.
ទុក្ខសច្ច
ទុក្ខទាំង ១២ កងមានជាតិទុក្ខជាដើម
២.
សមុទយសច្ច
ហេតុដែលបណ្តាលឲ្យកើតកងទុក្ខ គឺ តណ្ហ៣ មាន កាមតណ្ហជាដើម
៣.
និរោធសច្ច
ព្រះនិព្វានជាទីរំលត់នៃកងទុក្ខ
៤.
មគ្គសច្ចៈ
អដ្ឋង្គិកមគ្គទាំង ៨ ជាឧបាយរំលត់នូវសេចក្តីទុក្ខ
បដិច្ចសមុប្បាទ ១២
អង្គ ១២ នោះគឺ អវិជ្ជា១ សង្ខារ១ វិញ្ញាណ១ នាមរូប១ សឡាយតន១ ផស្ស១ វេទនា១ តណ្ហា១ ឧបាទាន១ ភព១ ជាតិ១ ជរា១ ត្រូវជាអង្គ១២។ សោកបរិទេវទុក្ខទោមនស្សុបាយាស នេះជាផលរបស់ជាតិ មិនរាប់ថាជាអង្គ ឡើយ។ អាការៈ ២០ លោករាប់ដូច្នេះគឺ អវិជ្ជា និងសង្ខារ ទាំង២នេះ នៅខាង ដើមសង្គ្រោះយក តណ្ហា១ ឧបាទាន១ ភពទាំងបី១ មកបញ្ចូលទៀតត្រូវជា៥ ហៅថាអតីតហេតុកន្លងទៅហើយ។ វិញ្ញាណ១ នាមរូប១ សឡាយតន១ ផស្ស១ វេទនា១ ទាំង៥ នេះ មានក្នុងកាលបច្ចុប្បន្ននេះ ចាត់ជាបច្ចុប្បន្នផល ព្រោះកើត មកអំពីហេតុ ដែលកន្លងទៅហើយ អំពីជាតិមុន។ តណ្ហា១ ឧបាទាន១ ភព១ អវិជ្ជា១ សង្ខារ១ ទាំង៥ នេះ មានក្នុងបច្ចុប្បន្ននេះចាត់ជាបច្ចុប្បន្ន ហេតុព្រោះ ឲ្យកើតផលទៅក្នុងអនាគតខាងមុខ។ វិញ្ញាណ១ នាមរូប១ សឡាយតន១ ផស្ស១ វេទនា១ ទាំង៥ នេះ ដែលកើតក្នុងភពខាងមុខចាត់ ជាអនាគត៥ បច្ចុប្បន្ន ៥ អនាគតផល៥ រួមជាអាការៈ ២០ គត់។
កាលបើពោលរួបរួមនូវអារម្មណ៍៧៣ នេះឲ្យខ្លីចុះមកមានត្រឹមតែ២ គឺនាម១ រូប១ ។ តែបើរួមឲ្យកាន់តែខ្លីចុះថែមទៀតនៅត្រឹមតែ មួយគឺសង្ខារ។ (សេចក្តីទាំង អស់នេះ មានពន្យល់ពិស្តារក្នុងគម្ពីរវិសុទ្ធិមគ្គ ភាគ៣ ឯនោះ ក្នុងទីនេះគ្រាន់តែ លើកជាគោលសង្ខេបប៉ុណ្ណោះ សម្រាប់ជាផ្លូវដល់ព្រះយោគីអ្នកសិក្សាប្រតិបត្តិ)។
ធម៌ឫសគល់
ឫសគល់របស់វិបស្សនាមាន ២ យ៉ាងគឺ សីលវិសុទ្ធិ១ ចិត្តវិសុទ្ធិ១។
ធម៌ជាសរីររបស់វបស្សនាបញ្ញ
សរីរៈ គឺតួរបស់វិបស្សនាបញ្ញាមាន ៥ គឺ៖
១.
ទិដ្ឋិវិសុទ្ធិ
សេចក្តីបរិសុទ្ធនៃទិដ្ឋិ
២.
កង្ខាវិតរណវិសុទ្ធិ
សេចក្តីបរិសុទ្ធិនៃញាណ ដែលឆ្លងផុត នូវសេចក្តីសង្ស័យ
៣.
មគ្គាមគ្គញាណទស្សនវិសុទ្ធិ
សេចក្តីបរិសុទ្ធ នៃញាណ ដែលដឹង ច្បាស់ ឃើញច្បាស់ថា ផ្លូវ និងមិនមែនផ្លូវ
៤.
បដិបទាញាណទស្សនវិសុទ្ធិ
សេចក្តីបរិសុទ្ធនៃញាណ ដែលដឹងច្បាស់ ឃើញច្បាស់នូវផ្លូវប្រតិបត្តិ
៥.
ញាណទស្សនវិសុទ្ធិ
សេចក្តីបរិសុទ្ធនៃញាណទស្សនៈ
ព្រះយោគី ដែលចម្រើននូវវិបស្សនាកម្មដ្ឋាន ដំបូងត្រូវរៀនសាកសួរឲ្យបាន យល់ច្បាស់នូវធម៌ជាភូមិ ជាអារម្មណ៍របស់វិបស្សនាបញ្ញាក្នុងសំណាក់នៃអាចារ្យ ដែលជាកល្យាណមិត្តនៃខ្លួនសិន កាលបើរៀនសាកសួរនូវធម៌នោះ បានយល់ ច្បាស់លាស់ល្អហើយ បន្ទាប់មកត្រូវញ៉ាំងធម៌ ដែលជាឫសគល់របស់វិបស្សនា នោះឲ្យកើតឡើងក្នុងចិត្ត កាលបើសីល និងចិត្តដ៏បរិសុទ្ធ ដែលជាឫសគល់នោះ កើតឡើងហើយ ក៏គប្បីចម្រើននូវវិបស្សនាតាមលំដាប់នៃវិសុទ្ធិ ៥ ដែលជាតួរបស់ វិបស្សនាបញ្ញានោះតរៀងទៅ។
ការសិក្សាតាមវបស្សនាញាណ ៩ គឺ៖
១.
ឧទយព្វយានុបស្សនាញាណ
បញ្ញាពិចារណានូវកិរិយាកើត និងកិរិយា រលត់នៃសង្ខារ
២.
ភង្គានុបស្សនាញាណ
បញ្ញាពិចារណានូវ កិរិយាបែកធ្លាយ នៃសង្ខា
៣.
ភយតុបដ្ឋានញាណ
បញ្ញាពិចារណាឃើញទោស នៃសង្ខារថាជាទីគួរ ខ្លាច
៤.
អាទីនវានុបស្សនាញាណ
បញ្ញពិចារណាទោសនៃសង្ខារ
៥.
និព្វិទានុបស្សនាញាណ
បញ្ញាពិចារណានឿយណាយ ឃើញទោសក្នុង បញ្ចក្ខន្ធ
៦.
មុញ្ចិតុកម្យតាញាណ
បញ្ញប្រាថ្នានឹងចង់រួចចាកបញ្ចក្ខន្ធ
៧.
បដិសង្ខានុបស្សនាញាណ
បញ្ញាពិចារណារកឧបាយ ដែលនឹងដោះ ខ្លួនឲ្យរួចចាកខន្ធ
៨.
សង្ខារុបេក្ខាញាណ
បញ្ញាតាំងឧបេក្ខាក្នុងសង្ខារ
៩.
សច្ចានុលោមិកញាណ
បញ្ញ ដែលប្រព្រឹត្តិទៅតាមសមគួរ ដល់សច្ចធម៌
មហាវបស្សនា ១៨ គឺ៖
១.
អនិច្ចានុបស្សនំ ភាវេន្តោ និច្ចសញ្ញំ បដហតិ
ព្រះយោគាវចរចម្រើន នូវអនិច្ចានុបស្សនាថា (បញ្ចក្ខន្ធ) មិនទៀងរមែងលះបង់នូវ និច្ចសញ្ញ
២.
ទុក្ខានុបស្សនំ ភាវេន្តោ សុខសញ្ញំ បដហតិ
ព្រះយោគាវចរ ចម្រើន នូវទុក្ខានុបស្សនាថា (បញ្ចក្ខន្ធ) ជាទុក្ខរមែងលះបង់នូវសុខសញ្ញ
៣.
អនត្តានុបស្សនំ ភាវេន្តោ អត្តសញ្ញំ បដហតិ
ព្រះយោគាវចរ ចម្រើន នូវអនត្តានុបស្សនាថា (បញ្ចក្ខន្ធ) មិនមែនរបស់ខ្លួនរមែងលះបង់នូវអត្តសញ្ញ
៤.
និព្វិទានុបស្ស ភាវេន្តោ នន្ទិ បដហតិ
ព្រះយោគាវចរ ចម្រើននូវនិព្វិ ទានុបស្សនាថា (បញ្ចក្ខន្ធ ជារបស់គួរនឿយណាយ ធុញទ្រាន់រមែងលះបង់ នូវសេចក្ដីត្រេកអរ
៥.
វិរាគានុបស្សនំ ភាវេន្តោ រាគំ បដហតិ
ព្រះយោគាវចរ ចម្រើននូវ វិរាគានុបស្សនាថា (បញ្ចក្ខន្ធ) របស់ប្រាសចាកតម្រេករមែងលះនូវរាគ
៦.
និរោធានុបស្សនំ ភាវេន្តោ សមុទយំ បដហតិ
ព្រះយោគាវចរ ចម្រើននូវនិរោធានុបស្សនា រមែងលះបង់នូវធម៌ជាគ្រឿងកើតនូវ (បញ្ចក្ខន្ធ)
៧.
បដិនិស្សគ្គានុបស្សនំ ភាវេន្តោ អាទានំ បដហតិ
ព្រះយោគាវចរ ចម្រើននូវបដិនិស្សគ្គានុបស្សនា (បញ្ចក្ខន្ធ) គួររលាស់ចោល រមែងលះបង់នូវ ការប្រកាន់មាំក្នុងបញ្ចក្ខន្ធ
៨.
ភយានុបស្សនំ ភាវេន្តោ ឃនសញ្ញំ បដហតិ
ព្រះយោគាវចរចម្រើន នូវភយានុបស្សនាថា ពួកធម៌ជាទីអស់ទៅនៃបញ្ចក្ខន្ធ រមែងលះបង់នូវសេចក្តី សម្គាល់ក្នុងពួកនៃធម៌ដែលនាំឲ្យកើតបញ្ចក្ខន្ធ
៩.
វយានុបស្បនំ ភាវេន្តោ អាយូហនំ បដហតិ
ព្រះយោគាវ ចរចម្រើននូវវយានុបស្សនាថា (បញ្ចក្ខន្ធ) ជារបស់សូន្យសោះ ហើយ រមែងលះបង់នូវធម៌ជាគ្រឿងប្រមូលមកនូវបញ្ចក្ខន្ធ
១០.
វិបរិណាមានុបស្សនំ ភាវេន្តោ ធុវសញ្ញំ បដហតិ
ព្រះ យោគាវចរចម្រើននូវវិបរិណាមានុបស្សនា (បញ្ចក្ខន្ធ) ជារបស់ប្រែ ប្រួលចាករបស់ដើម រមែងលះបង់នូវសេចក្តីសម្គាល់ថា ទៀងទាត់ស្ថិត ស្ថេរក្នុងបញ្ចក្ខន្ធ
១១.
អនិមិត្តានុបស្សនំ ភាវេន្តោ និមិត្តំ បដហតិ
ព្រះយោគាវ ចរចម្រើននូវ អនិមិត្តានុបស្សនាថា (បញ្ចក្ខន្ធ) មិនមែនជា និមិត្តរមែង លះបង់នូវនិមិត្ត
១២.
អប្បណិហិតានុបស្សនំ ភាវេន្តោ បណិធិ បដហតិ
ព្រះ យោគាវចរចម្រើននូវអប្បហិតានុបស្សនាថា (បញ្ចក្ខន្ធ) ជារបស់មិនគួរ លើកទុក ដម្កល់ទុក រមែងលះបង់នូវការដម្កល់ទុកចេញ
១៣.
សុញ្ញាតានុបស្សនំ ភាវេន្តោ អភិនិវេសំ បដហតិ
ព្រះ យោគាវចរចម្រើននូវសុញ្ញាតានុបស្សនាថា (បញ្ចក្ខន្ធ) ជារបស់សូន្យ ទទេរមែងលះបង់នូវសេចក្តីប្រកាន់ដ៏ស្អិត
១៤.
អធិបញ្ញាធម្មវិបស្សនំ ភាវេន្តោ សារាទានាភិនិវេសំ បដហតិ
ព្រះយោគាវចរចម្រើននូវអធិបញ្ញាធម៌ រមែងលះបង់នូវ សេច ក្តីប្រកាន់ស្អិតនូវបញ្ចក្ខន្ធ របស់គ្មានខ្លឹមសារ
១៥.
យថាភូតញ្ញាណទស្សនំ ភាវេន្តោ សម្មោហាភិនិវេសំ បដហតិ
ព្រះយោគាវចរ ចម្រើននូវយថាភូតញ្ញាណទស្សនៈ រមែងលះ បង់នូវសេចក្តីវង្វេង និងការប្រកាន់ស្អិតចំពោះបញ្ចក្ខន្ធ
១៦.
អាទីនវានុបស្សនំ ភាវេន្តោ អាលយាភិនិ វេសំ បដហតិ
ព្រះយោគាវចរចម្រើននូវអាទីនវានុបស្សនាថា (បញ្ចក្ខន្ធ) រមែងលះបង់ នូវសេចក្ដីអាលោះអាល័យ និងការប្រកាន់ស្អិតចំពោះបញ្ចក្ខន្ធ
១៧.
បដិសង្ខារនុបស្សនំ អប្បដិសង្ខារំ បដហតិ
ព្រះយោគាវ ចរចម្រើននូវបដិសង្ខារនុបស្សនា រមែងលះបង់នូវអប្បដិសង្ខារធម៌
១៨.
វិវដ្តនុបស្សនំ ភាវេន្តោ សំយេគាគិនិវេសំ បដហតិ
ព្រះ យោគាវចរចម្រើននូវវិវដ្តានុបស្សនារមែងលះបង់នូវ សេចក្តីប្រកាន់ ស្អិត ចំពោះធម៌ដែលជាគ្រឿងប្រកបឲ្យកើតបញ្ចក្ខន្ធ
ក.
ខ្យល់ និងរាងកាយ ជាតួរូបធម៌
ខ.
ឧបេក្ខាចិត្តជាតួនាមធម៌
គ.
សង្ខារធម៌ (នាមរូប)
ឃ.
សង្ខារកើត សង្ខាររលត់
ការកំណត់ដឹងនូវរូបបរមត្ថ និងនាមបរមត្ថតាមទ្វារ
→
ទ្វារ
គឺជាច្រកផ្លូវរបស់ចិត្ត ដែលកើតឡើងតោងយក នូវអារម្មណ៍ ៦ មានចក្ខុទ្វារជាដើម។
→
អារម្មណ៍
គឺជាធម្មជាតិសម្រាប់ចិត្ត កើតឡើងតាមទ្វារតោង ទាញគិត ពិចារណាមាន ៦ មានរូបារម្មណ៍ជាដើម។
→
រូប
ធម្មជាតិបែកធ្លាយ រូបមាន ៩ គឺៈ ក្រុមរូប ៨ ដែលមិនបែកគ្នា សទ្ទរូប១ គឺសំឡេងសម្រាប់ប៉ះផ្ទប់នឹងសោតបសាទ។
→
រូប ៨
ដែលមិនបែកគ្នានោះ គឺបឋវី១ អាបោ១ តេជោ១ វាយោ១ វណ្ណៈ១ គន្ធៈ១ រសៈ១ ឱជា១ រូប៨ នេះ កាលកើតឡើងក៏ កើតជាមួយគ្នា កាលតាំង នៅក៏នៅជាមួយគ្នា កាលរលត់ក៏រលត់ជាមួយគ្នាដែរ ក្នុងរូបដែល កើតអំពី កម្ម ឬក្នុងរូបដែលមិនកើតអំពីកម្ម។
→
រូប
កើតអំពីកម្មហៅថា កម្មជ្ជរូប
→
រូប
ដែលមិនកើតអំពីកម្ម ហៅថា ចិត្តជ្ជរូប១ ឧតុជ្ជរូប១ អាហារផ្ជរូប១ ។
→
រូបទាំងអស់ ២៨ មានរូប ៨ នេះឯងជាមូលដ្ឋាន
→
រូប២០ ក្រៅអំពីរូប ៨នេះ ជារូបកើតឡើងបន្ថែមបង្គ្រប់ ជារូប ២៨
→
រូប ២៨ កាលបើគ្មានរូប ៨ នេះទេ ក៏មិនអាចកើតឡើងបាន ដូច្នេះរូប ៨ នោះ នឹងបានមកជាអារម្មណ៍នៃការសិក្សាក្នុងវិបស្សនា។
ទ្វារ ៦ គឺ៖
១.
ចក្ខុទ្វារ
ទ្វារភ្នែក សំដៅយកចក្ខុបសាទ
២.
សោតទ្វារ
ទ្វារត្រចៀក សំដៅយកសោតបសាទ
៣.
ឃានទ្វារ
ទ្វារច្រមុះ សំដៅយកឃានបសាទ
៤.
ជីវ្ហាទ្វារ
ទ្វារអណ្ដាត សំដៅយកជិវ្ហាបសាទ
៥.
កាយទ្វារ
ទ្វារកាយ សំដៅយកកាយបសាទ
៦.
មនោទ្វារ
ទ្វារចិត្ត សំដៅយកភវង្គៈ
អារម្មណ៍ ៦ គឺ៖
១.
រូបារម្មណ៍
អារម្មណ៍គឺ រូបបានដល់ វណ្ណរូប រូបពណ៍
២.
សទ្ទារម្មណ៍
អារម្មណ៍គឺ សម្លេងបានដល់ សន្ទរូប
៣.
គន្ធារម្មណ៍
អារម្មណ៍គឺ ក្លិនបានដល់ គន្ធរូប
៤.
រសារម្មណ៍
អារម្មណ៍គឺ រសបានដល់ រសរូប
៥.
ផោដ្ឋពារម្មណ៍
អារម្មណ៍គឺ វត្ថុដែលប៉ះនឹងកាយ បានដល់ធាតុ៣ គឺ បឋវីធាតុ១ តេជោធាតុ១ វាយោធាតុ១
៦.
ធម្មារម្មណ៍
អារម្មណ៍ គឺធម៌បានដល់ បសាទរូប៥ និង សុខុមរូប១៦គឺ ៖ អាបោធាតុ១ ភាវរូប២ ហទយរូប១ ជីវិតរូប១ អាហាររូប១ បរិច្ឆេទ រូប១ វិញ្ញត្តិរូប២ វិការរូប៣ លក្ខណៈរូប៤។
⁂ ចិត្ត និងចេតសិក ដែលកើតតាមទ្វារទាំង៦ ក៏ហៅថា ធម្មារម្មណ៍ ដែរ។ ចិត្ត និងចេតសិក ដែលកើតតាមទ្វារ ៦ គឺ៖
១.
ចិត្ត និងចេតសិក ដែលកើតតាម ចក្ខុទ្វារ
២.
ចិត្ត និងចេតសិក ដែលកើតតាម សោតទ្វារ
៣.
ចិត្ត និងចេតសិក ដែលកើតតាម ឃានទ្វារ
៤.
ចិត្ត និងចេតសិក ដែលកើតតាម ជីវ្ហាទ្វារ
៥.
ចិត្ត និងចេតសិក ដែលកើតតាម កាយទ្វារ
៦.
ចិត្ត និងចេតសិក ដែលកើតតាម មនោទ្វារ
⁂ ចិត្ត និងចេតសិក ដែលកើតតាមទ្វារ ៦ នោះបានដល់ធម៌៥ គឺ៖ ផស្ស ១ វេទនា ១ សញ្ញា ១ ចេតនា ១ វិញ្ញាណ ១ ។
១.
ផស្សៈ ធម្មជាតិប៉ះ មានកិរិយាប៉ះជាលក្ខណៈ។
២.
វេទនា ធម្មជាតិសោយនូវអារម្មណ៍ មានកិរិយាសោយជាលក្ខណៈ។
៣.
សញ្ញ ធម្មជាតិចាំនូវអារម្មណ៍ មានកិរិយាចាំជាលក្ខណៈ។
៤.
ចេតនា ធម្មជាតិត្រិះរិះ ឬចាត់ចែងនូវអារម្មណ៍ មានកិរិយា ត្រិះរិះជាលក្ខណៈ។
៥.
វិញ្ញាណ ធម្មជាតិដឹងនូវរូបារម្មណ៍ មានកិរិយាដឹងច្បាស់នូវ អារម្មណ៍ជាលក្ខណៈ។
ធម៌ ទាំង៥នេះ លោកហៅថា ពួក ធម៌ មាន ផស្សៈ ជាគម្រប់៥ តែងកើត តាមទ្វារទាំង៦។
អអារម្មណ៍របស់វាថីចិត្តដលកើតតាមទ្វារ ៦
១.
រូប(វណ្ណរូប)
នឹងបានមកជាអា រម្មណ៍របស់វិថីចិត្ត ២ គឺ វិថី ចិត្តដែលកើតតាមចក្ខុទ្វារ១ មនោទ្វារ១
២.
សទ្ទៈ
អនឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺ វិថីចិត្ត ដែល កើតតាមសោតទ្វារ១ មនោទ្វារ១
៣.
គន្ធៈ
នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺ វិថីចិត្ត ដែល កើតតាមឃានទ្វារ១ មនោទ្វារ១។
៤.
រសៈ
នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺ វិថីចិត្ត ដែល កើតតាម ជិវ្ហាទ្វារ១ មនោទ្វារ១
៥.
ផោដ្ឋព្វ
នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺ វិថីចិត្ត ដែលកើតតាមកាយទ្វារ១ មនោទ្វារ១
៦.
ធម្ម
នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ដែលកើតតាម មនោទ្វារតម្យ៉ាង។
ការកំណត់ដឹងនូវរូបធម៌និងនាមធម៌
ក្នុងការកំណត់ដឹងនូវ នាម និងរូប ក្នុងវិបស្សនានេះ ព្រះយោគីគប្បីកំណត់ ដឹងនូវ រូបធម៌ ឲ្យជាក់ច្បាស់ជាមុនទើបកំណត់ដឹងនូវ នាមធម៌ ក្រោយ។
១.
រូបៈ រូបដែលមកប៉ះផ្ទប់នឹង ចក្ខុ ជា រូបធម៌ 1 ពួកធម៌ដែលមាន ផស្សៈ 2 ជាគម្រប់៥ កំណត់ដឹងនូវរូបនោះជា នាមធម៌ 3។
២.
សទ្ទៈ សម្លេងដែលមកប៉ះផ្ទប់នឹង សោត ជា រូបធម៌ ពួកធម៌ដែលមាន ផស្សៈ ជាគម្រប់៥ កំណត់ដឹងនូវសម្លេងនោះជា នាមធម៌ ។
៣.
គន្ធៈ ក្លិនដែលមកប៉ះផ្ទប់នឹង ច្រមុះ ជា រូបធម៌ ពួកធម៌ដែលមាន ផស្សៈ ជាគម្រប់៥ កំណត់ដឹងនូវក្លិននោះជា នាមធម៌ ។
៤.
រសៈ រសជាតិដែលមកប៉ះផ្ទប់នឹង ជិវ្ហា ជា រូបធម៌ ពួកធម៌ដែលមាន ផស្សៈ ជាគម្រប់៥ កំណត់ដឹងនូវរសជាតិនោះជា នាមធម៌ ។
៥.
ផោដ្ឋព្វ ផោដ្ឋព្វដែលមកប៉ះផ្ទប់នឹង កាយ ជា រូបធម៌ ពួកធម៌ដែលមាន ផស្សៈ ជាគម្រប់៥ កំណត់ដឹងនូវផោដ្ឋព្វៈនោះជា នាមធម៌ ។
៦.
ធម្ម ធម៌គឺ បសាទរូប និង សុខុមរូប ដែលមកប្រាកដដល់ ចិត្តជា រូបធម៌ ពួកធម៌ ដែលមានផស្សៈ ជាគម្រប់៥ កំណត់ដឹងនូវធម៌នោះជា នាមធម៌ ។
1.
បញ្ញាជាអ្នកកំណត់ដឹង។
2.
ពួកធម៌មានផស្សៈជាគម្រប់៥ នេះ កើតឡើងដោយអំណាចនៃបញ្ញាកំណត់ដឹង។
3.
បញ្ញាជាអ្នកកំណត់ដឹង។
ក.
នាម និងរូប
ខ.
ហេតុបច្ច័យរបស់នាមរូប ហេតុបច្ច័យរបស់រូបមាន ៥ គឺ៖
១.
អវិជ្ជា មិនដឹង
២.
តណ្ហា សេចក្តីប្រាថ្នា
៣.
ឧបាទាន សេចក្តីប្រកាន់មាំ
៤.
កម្ម អំពើល្អ-អាក្រក់
៥.
អាហារ កវឡិង្ករាហារ
អវិជ្ជា ១
តណ្ហា ១
ឧបាទាន ១
កម្ម ១ ជាហេតុ
អាហារ ជាបច្ច័យ។
បច្ច័យរបស់នាម
១.
ចក្ខុវិញ្ញាណ
កើតឡើងព្រោះអាស្រ័យចក្ខុ និងរូប
២.
សោតវិញ្ញាណ
កើតឡើងព្រោះអាស្រ័យសោតៈ និងសទ្ទៈ
៣.
ឃានវិញ្ញាណ
កើតឡើងព្រោះអាស្រ័យឃានៈ និងគន្ធៈ
៤.
ជីវ្ហាវិញ្ញាណ
កើតឡើងព្រោះអាស្រ័យជីវ្ហា និងរសៈ
៥.
កាយវិញ្ញាណ
កើតឡើងព្រោះអាស្រ័យកាយ និងផោដ្ឋព្វ
៦.
មនោវិញ្ញាណ
កើតឡើងព្រោះអាស្រ័យចិត្ត និងធម៌
គ.
នាមរូប ប្រព្រឹត្តិនៅក្នុងកាល ៣ អាស្រ័យនឹងហេតុបច្ច័យ
ឃ.
ការរលត់នាមរូប . ព្រោះអាស្រ័យរលត់ហេតុបច្ច័យ៖
- ហេតុបច្ច័យរបស់នាម និងរូបនាម និងរូបមានហេតុបច្ច័យទើប កើតឡើងបាន
- ហេតុបច្ច័យរលត់នាម និងរូបក៏រលត់
- បុគ្គលដែលឈ្មោះថាមានសម្មាទិដ្ឋិ កើតឡើងជាដំបូង គឺបុគ្គល នោះស្គាល់នាមរូប និងហេតុបច្ច័យរបស់នាមរូបនោះឯង
- ត្រៃលក្ខណ៍កាលបើបុគ្គលស្គាល់នាមរូប និងហេតុបច្ច័យរបស់ នាមរូប យ៉ាងប្រាកដហើយមុខជានឹងស្គាល់ត្រៃលក្ខណ៍ដោយ ពិតប្រាកដ
- កាលបើបុគ្គលស្គាល់ត្រៃលក្ខណ៍យ៉ាងពិតប្រាកដ ហើយមុខជា នឹងស្គាល់ធម៌កើតរលត់ឥតភាន់ច្រឡំ
- កាលបើស្គាល់ធម៌ កើតរលត់យ៉ាងពិត ប្រាកដហើយ មុខជានឹង ស្គាល់អនុបស្សនា ៧ យ៉ាងពិតប្រាកដ
- កាលបើអនុបស្សនា៧ គឺបុគ្គលចាក់ឆ្លុះពិតប្រាកដហើយ បុគ្គល នោះនឹងដឹងចិត្តរបស់ខ្លួនដែលប្រាសចាកសង្កិលេសធម៌ដោយ ពិតប្រាកដ
ក.
សង្ខារកើត និងសង្ខាររលត់
ខ.
អនិច្ចំ សភាពជារបស់មិនទៀង
គ.
ទុក្ខំ សភាពជាទុក្ខ
ឃ.
អនត្ត គ្មានខ្លឹមសារ សភាពមិនមែនជារបស់ខ្លួន
សេចក្តីពន្យល់
អនិច្ចំ ដោយអត្ថថា ខយំ អស់ទៅព្រះយោគីគប្បីពិចារណាឲ្យឃើញថានាម រូបណាកើតឡើង នាមរូបនោះអស់ទៅ។
ទុក្ខំ ដោយអត្ថថា ភយំ សេចក្តីភ័យខ្លាច។ ព្រះយោគីគប្បីពិចារណាឲ្យ ឃើញថានាមរូបជាធម្មជាតិនាំមកនូវសេចក្តីភ័យខ្លាច។
អនត្តា ដោយអត្ថថា អសារំ មិនមានខ្លឹមសារ។ ព្រះយោគីគប្បីពិចារណាឲ្យ ឃើញថាក្នុងអត្តភាពនេះមិនមានខ្លឹមសារអ្វីសោះ មានត្រឹមតែនាមរូបប៉ុណ្ណោះ នាមរូបជាធម្មជាតិសោះសូន្យទទេ បែកធ្លាយងាយកើតរលត់តាមហេតុបច្ច័យ មិន លុះក្នុងអំណាចនៃជនណា។
កិច្ចប្រតិបត្តិ
ការចម្រើនវិបស្សនា តែងប្រព្រឹត្តិទៅតាមទ្វារ ៦ គ្រប់ទ្វារ គ្រប់អារម្មណ៍ គ្រប់ ឥរិយាបថ គ្រប់សម័យ គ្រប់ពេលវេលាទាំងអស់ ទើបអកុសលធម៌មិនងើបឡើង គ្របសង្កត់ចិត្តបាន។
ដំបូងខ្ញុំសូមលើកឡើង នូវកិច្ចប្រតិបត្តិតាមមនោទ្វារ១ ក្នុងឥរិយាបថអង្គុយ ក្នុងកាលដែលព្រះយោគីចម្រើននូវព្រះកម្មដ្ឋាន មកពោលមានសេចក្តីដូចតទៅ នេះ៖
ព្រះយោគី កាលដែលបានចម្រើននូវសមថកម្មដ្ឋាន រហូតបានគុណគឺចិត្ត ស្ងប់ឲ្យជាបាទ បន្ទាប់មកបានកំណត់ដឹងស្គាល់ជាក់ច្បាស់ នូវនាមរូបព្រមទាំង ហេតុបច្ច័យ ដោយប្រាជ្ញានៃខ្លួនក្តី ព្រះយោគីដែល មិនបានចម្រើននូវសមថកម្ម ដ្ឋានឲ្យជាបាទ ជាយោគីមានចិត្តនឹងស្ងប់ មានប្រាជ្ញាឈ្លាសវៃដោយអាស្រ័យបាន អប់រំចិត្តប្រមូលចិត្តញ៉ាំងចិត្តេកគ្គតា (ភាពនៃចិត្តដែលមានអារម្មណ៍មូលតែមួយ) ឲ្យកើតឡើងបាន បានកំណត់ដឹងនូវរូបនាមព្រមទាំងហេតុបច្ច័យ ដោយប្រាជ្ញានៃ ខ្លួនតាម វិធីខាងដើមដែលបានពោលហើយ បន្ទាប់អំពីបានពិចារណា ឃើញនូវ នាមរូបព្រមទាំងបច្ច័យមក ព្រះយោគីគប្បីធ្វើការសង្កេតពិចារណា នូវសភាវៈធម៌ នាមធម៌ និងរូបធម៌ ដែលកំពុងតាំងឡើងហើយ អស់ទៅ វិញតាមទ្វារ ក៏នឹងឃើញ ប្រាកដបានដោយពិត។
កាលបើព្រះយោគីបានឃើញនូវសភាវៈធម៌ដែលកំពុងតាំងឡើង ហើយអស់ ទៅវិញដោយប្រាជ្ញានៃខ្លួនបានជាក់ច្បាស់ ហើយព្រះយោគីក៏គប្បីសិក្សាសន្សំក្នុង ការដឹងនូវការកើត នឹងអស់ទៅនៃសភាវៈធម៌ នោះបន្តទៅទៀត ដោយឥរិយាបថ អង្គុយនោះដែលកំពុងប្រាកដនោះ។
ក្នុងឥរិយាបថអង្គុយនោះ កាលបើព្រះយោគីបានសម្រេចនូវវិបស្សនា តាម ន័យដែលបានពោលហើយបន្ទាប់អំពីនោះមកព្រះយោគី គប្បីសង្កេតពិចារណា នូវកិរិយាកើត និងកិរិយាអស់ទៅនៃសភាវៈធម៌ តាមទ្វារទាំង ៥ បន្តទៅទៀត។
កាលបើព្រះយោគី ធ្វើសេចក្តីឧស្សាហ៍ព្យាយាមសង្កេតពិចារណា នូវកិរិយា កើត និងកិរិយារលត់ទៅនៃសភាវៈធម៌ ដែលមានប្រាកដដល់ទ្វារទាំង ៥ ពេល នោះ ក៏នឹងឃើញប្រាកដបានដោយពិត។
កាលបើព្រះយោគីបានសម្រេចនូវបញ្ញាមានសភាពបែបនេះហើយ ព្រះយោ គី គប្បីពិចារណាធ្វើទុកក្នុងចិត្តនូវសភាវៈធម៌ ដែលអស់ទៅនោះកុំដាក់ធុរៈឡើយ ចេះតែចម្រើនរឿយៗទៅឲ្យបានគ្រប់ទ្វារ គ្រប់អារម្មណ៍ គ្រប់ឥរិយាបថ គ្រប់ សម័យ និងគ្រប់ពេលវេលារហូត លុះដល់ប្រាជ្ញាបានឃើញជាក់ច្បាស់ នូវសភាវៈ ធម៌ដែលតាំងឡើង ហើយអស់ទៅនោះក្នុងកាលណាប្រាជ្ញបានឃើញ នាមរូប មិនទៀងពិត ហើយក្នុងកាលនោះប្រាជ្ញាក៏នឹងឃើញនាមរូបជាទុក្ខថែមទៀត ក្នុង កាលណាប្រាជ្ញាបានឃើញនាម និងរូបជាទុក្ខពិតហើយ ក្នុងកាលនោះប្រាជ្ញា ក៏ នឹងឃើញច្បាស់នូវនាម និងរូបជាធម្មជាតិគ្មានខ្លឹមសារដោយពិតប្រាកដ។
សមដូចសេចក្ដីក្នុងគម្ពីរវិសុទ្ធិមគ្គភាគ ៣ ថា៖ យំ អនិច្ចំ តំ ទុក្ខំ ធម្ម ជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ។ យំ ទុក្ខំ តំ អនត្តា ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា។
កាលបើប្រាជ្ញា បានពិចារណាឃើញច្បាស់នូវសភាពអស់ទៅសភាពជាភ័យ និងសភាពគ្មានខ្លឹមសារ ដូចបានពោលមកហើយនេះ ព្រះយោគី ឈោ្មះថាជាអ្នក បានឃើញនូវព្រះត្រៃលក្ខ័ណដោយពិត។
បន្ទាប់អំពីនោះព្រះយោគី ក៏គប្បីចម្រើននូវវិបស្សនា ដោយន័យថា៖
នាមរូបំ អនិច្ចំ នាមនិងរូបមិនទៀង
នាមរូបំ ទុក្ខំ នាមនិងរូបជាទុក្ខ
នាមរូបំ អនត្ត នាមនិងរូបជាអនត្តា
ឲ្យត្រូវតាមអត្ថ ដូចបានពោលមក ហើយក្នុងខាងដើមបន្តទៅទៀត។
កាលបើព្រះយោគី បានព្យាយាមចម្រើននូវវិបស្សនារឿយៗគ្រប់ទ្វារ គ្រប់អា រម្មណ៍ គ្រប់ឥរិយាបថ គ្រប់សម័យ និងគ្រប់ពេលវេលា កាលបើបានជួបប្រទះ នឹងធម៌ ១០យ៉ាងគឺ៖ ឱភាស១ ញាណ១ បីតិ១ បស្សទ្ធិ១ សុខៈ១ អធិមោក្ខ១ បុគ្គាហៈ១ ឧបដ្ឋាន១ ឧបេក្ខា១ និកន្តិ១ គប្បីលះបង់ចេញ កុំយកចិត្តជាប់ ជំពាក់ក្នុងក្រុមធម៌ទាំង១០ នេះឡើយ ត្បិតថាពួកធម៌ទាំងនេះជា ឧបក្កិលេស របស់វិបស្សនាមែនពិត។
កាលបើក្រុមធម៌ទាំង ១០ ធម៌ណាមួយកើតឡើងប្រាកដក្នុងសម័យណា ក្នុង សម័យនោះ ព្រះយោគីគប្បីពិចារណាធ្វើទុកក្នុងចិត្តថា៖
នេតំ មម នេះមិនមែនរបស់អញទេ
នេសោ ហមស្សិ នោះមិនមែនជារបស់អញទេ
នមមេសោ អត្តា នោះមិនមែនជាខ្លួនរបស់អញឡើយ។
ធម៌ ជាគ្រឿងសៅហ្មងដល់វិបស្សនា ហៅថាវិបស្សនូបក្កិលេស
ក.
វិបស្សន្វក្កិលេស ១០ មានគឺ៖
០១.
ឱភាស គឺពន្លឺភ្លឺស្វាងរបស់វិបស្សនា គឺជាពន្លឺភ្លឺដ៏ក្រៃលែង ជាងកាល មុន ដែលព្រះយោគីមិនធ្លាប់ជួបប្រទះក្នុងការចម្រើននូវសមថកម្មដ្នាន
០២.
ញាណ គឺប្រាជ្ញាក្លៀវក្លា ដូចព្រះខ័ណ្ឌពេជ្ររបស់ស្តេច អមរិន្ទ្រាធិរាជ
០៣.
បីតិ គឺសេចក្តីឆ្អែតកាយ-ចិត្ត
០៤.
បស្សទ្ធិ គឺសេចក្តីស្ងប់កាយ-ចិត្ត គឺសេចក្តីស្ងប់ពិសេសជាង កាលមុន
០៥.
សុខំ គឺសេចក្តីស្រួលកាយ-ចិត្តកើតឡើងយ៉ាងឧត្តម
០៦.
អធិមោក្ខោ គឺសទ្ធាជឿស៊ប់ មានកម្លាំងដ៏មាំ
០៧.
បគ្គាហោ គឺវិរិយសេចក្តីព្យាយាម មិនតឹងពេក មិនធូរពេក ក៏កើតឡើង ក្លៀវក្លាជាសម្មប្បធាន
០៨.
ឧបដ្ឋានំ គឺសតិស្មារតីតាំងនៅមាំ ល្អក្លៀវក្លា ជាសតិសម្ពោ ជ្ឈង្គ
០៩.
ឧបេក្ខា គឺការសោយអារម្មណ៍ស្មើៗ ព្រងើយកន្តើយ ចំពោះ សង្ខារទាំង ពួងដ៏មានកម្លាំង កើតឡើងក្លៀវក្លាជាឧបេក្ខសម្ពោជ្ឈង្គ
១០.
និកន្តិ គឺសេចក្តីប្រាថ្នាដ៏ស្ងប់ ល្អិតចំពោះធម៌មាន ឱភាសៈជាដើម គឺ សុខុមតណ្ហឲ្យព្រះយោគីមានសេចក្តីត្រេកអរក្នុងរូបនិមិត្តដែល ជាអានិសង្ស របស់វិបស្សនាញាណ។
ធម៌ ៩ ខាងដើមមានឱភាសជាដើមនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅ ថា ឧបក្កិលេស ព្រោះភាពជាវត្ថុនៃឧបក្កិលេស មិនមែនទ្រង់ហៅថា ឧបក្កិលេស ដោយភាពជាអកុសលធម៌ឡើយ។
និកន្តិ១ ទ្រង់ហៅថា ឧបក្កិលេសផង និងវត្ថុនៃឧបក្កិលេសផង។ វិបស្សនូបក្កិ លេស ពិស្ដារមាន៣០នោះគឺ៖ ត្រូវយកវិបស្សនូបក្កិលេស ១០ នោះគុណនឹងធម៌ ៣ (១០x៣ = ៣០)។ ធម៌ ៣ នោះគឺ៖
១.
ទិដ្ឋិ សេចក្តីយល់ឃើញ។
២.
មានៈ សេចក្តីប្រកាន់ខ្លួន។
៣.
តណ្ហា សេចក្តីប្រាថ្នា។ កាលបើព្រះយោគី ចម្រើនវិបស្សនាទៅបាន ឃើញនូវឧបក្កិលេស១០ ឬ៣០ ណាមួយគប្បីលះបង់ ដោយការធ្វើទុកក្នុង ចិត្តថា៖ “មិនមែនអញ មិនមែនរបស់អញ”។
ខ.
ការពិចារណាដោះចិត្តពីឧបក្កិលេស
លំដាប់អំពីព្រះយោគីបានរួចចាកធម៌ទាំង១០មក ព្រះយោគី គប្បីចម្រើននូវ វិបស្សនា ដោយអំណាចនៃឧទយព្វយានុបស្សនាញាណបន្តទៅទៀត ក៏នឹងបាន សម្រេចនូវអនុបស្សនា ៧ ដោយពិតប្រាកដ។
សេចក្តីថា កាលបើព្រះយោគីរួចចាកនូវឧបក្កិលេសទាំង ១០ ប្រការហើយ ព្រះយោគីគប្បីចម្រើននូវវិបស្សនា ដែលខ្លួនបានឃើញនោះបន្តទៅទៀតថា៖
- សព្វេ សង្ខារា អនិច្ចា សង្ខារទាំងឡាយ ទាំងពួងមិនទៀង
- សព្វេ សង្ខារា ទុក្ខា សង្ខារទាំងឡាយ ទាំងពួងជាធម្មជាតិបៀតបៀន
- សព្វ សង្ខារា អនត្តា សង្ខារទាំងឡាយ ទាំងពួងមិនលុះក្នុងអំណាច នៃជនណា
សេចក្តីពន្យល់
អភាវដ្ឋេន អនិច្ចំ មិនទៀងដោយអត្ថថាមិនមាន
សេចក្តីថា៖ សង្ខារទាំងអស់នោះ កើតឡើងហើយចេះតែប្រែប្រួលមិនទៀង ស្ថិតស្ថេរ រលត់ទៅ អស់ទៅ បែកធ្លាយសូន្យទទេទៅ មានហើយនឹងរកមានមិន បានទើបលោកពោលថា អនិច្ចំ ដោយន័យថា មិនទៀង។
ឧប្បាទវយប្បដិបីឡនដ្ឋេន ទុក្ខំ ដោយអត្ថថា បៀតបៀនដោយកិរិយា កើត និងកិរិយារលត់ ទើបលោកពោលថាទុក្ខំ ដោយន័យថាជាធម្មជាតិបៀត បៀន។
អវសវត្តនដ្ឋេន អនត្តា អនត្តាដោយអត្ថថាមិនលុះក្នុងអំណាចនៃជន ណាសង្ខារទាំងនេះតែងឡើង និងរលត់ទៅវិញតាមហេតុ តាមបច្ច័យជាធម្មតា ជនណាម្នាក់ក្នុងលោកនឹងឃាត់ ឬអង្វរសង្ខារទាំងនោះឲ្យជាយ៉ាងនេះ ឲ្យជា យ៉ាងនោះមិនបានឡើយ ទើបលោកពោលថា អនត្តាមានន័យថាមិនលុះក្នុង អំណាចនៃជនណា។
កាលបើព្រះយោគី បានឃើញជាក់ច្បាស់ដោយប្រាជ្ញានៃខ្លួនផង សង្ខារពិត ជាមិនមានមែនសង្ខារពិត ជាធម្មជាតិបៀតបៀនមែន សង្ខារពិតជាធម្មជាតិកើត រលត់តាមហេតុ តាមបច្ច័យមិនលុះក្នុងអំណាចនៃជនណាមែន តាមវិបស្សនាវិធី ដូចបានពោលមកហើយនោះ ព្រះយោគីអង្គនោះឈ្មោះថា អារទ្ធវិបស្សកោ (មានន័យថាបុគ្គលជាអ្នកមានវិបស្សនាប្រារព្ធហើយ) ដូច្នេះ។
កាលបើប្រាជ្ញាបានពិចារណាឃើញនូវកិរិយាកើត និងកិរិយារលត់នៃសង្ខារ ហើយបន្ទាប់មកព្រះយោគីគប្បីលះបង់នូវការពិចារណា នូវកិរិយាកើតនៃសង្ខារ គប្បីពិចារណាធ្វើទុកក្នុងចិត្ត នូវកិរិយាបែកធ្លាយ កិរិយារលត់នៃសង្ខារតែម៉្យាង បាន។
កាលបើប្រាជ្ញាបានពិចារណាឃើញនូវកិរិយាបែកធ្លាយនៃសង្ខារ ហើយព្រះ យោគី គប្បីបង្កើតនូវសេចក្តីព្យាយាមក្នុងការចម្រើនវិបស្សនានោះឲ្យជាប្រក្រតី គ្រប់ទ្វារ គ្រប់អារម្មណ៍ គ្រប់ឥរិយាបថ គ្រប់ទីកន្លែង គ្រប់សម័យ និងគ្រប់ ពេលវេលាបន្តទៅ ក៏និងបានសម្រេចនូវអនុបស្សនា ៧ ដោយពិតប្រាកដ។
គ.
ឧបក្កិលេសរលត់ដោយការពិចារណានូវត្រៃលក្ខ័ណ
ឃ.
ចិត្តស្ងប់ចាកធម៌ជាសត្រូវ។
ធម៌ ៧ ជាធម៌បដិបក្ខនឹងធម៌ ៧
១.
និច្ចសញ្ញ សេចក្តីសម្គាល់ថា ទៀងជាសត្រូវដល់ អនិច្ចានុប ស្សនា
២.
សុខសញ្ញ សេចក្តីសម្គាល់ថា សុខជាសត្រូវដល់ ទុក្ខានុប ស្សនា
៣.
អត្តសញ្ញា សេចក្តីសម្គាល់ថា ខ្លួនជាសត្រូវដល់ អនត្តានុប ស្សនា
៤.
នន្ទិ. សេចក្តីរីករាយ ជាសត្រូវដល់ និព្វិទានុបស្សនា
៥.
រាគៈ តម្រេក ជាសត្រូវដល់ វិរាគានុបស្សនា
៦.
សមុទយ ធម៌ជាហេតុនាំឲ្យកើតជា សត្រូវដល់ និរោធានុប ស្សនា
៧.
អាទាន សេចក្តីប្រកាន់មាំជាសត្រូវដល់ បដិនិស្សគ្គានុបស្សនា។ ធម៌ ទាំង ៧ ជាបដិបក្ខនឹងគ្នា ធម៌ ៧ មាន អនិច្ចានុបស្សនា ជាដើម ជាប៉ែកខាង កុសលធម៌មាននិច្ចសញ្ញាជាដើម ជាប៉ែកខាងអកុសល ។
បរិញ្ញា ៣ គឺ៖
បរិញ្ញា បានដល់បញ្ញាជាគ្រឿងកំណត់ដឹងហ្នឹងឯង ហើយមាន ៣ យ៉ាងគឺ៖
១.
ញាតបរិញ្ញា បញ្ញាកំណត់ដឹងនូវលក្ខណនៃសភាវៈធម៌ មាន កំណត់ថា នេះជារូបនេះ ជានាមធម៌ជាដើម និងកំណត់ដឹងនូវហេតុបច្ច័យរបស់នាម រូបនោះ។
២.
តីរណបរិញ្ញា បញ្ញាពិចារណានូវនាម និងរូប ដែលបានឃើញនូវព្រះត្រៃ លក្ខណ៍ធម៌មានឃើញថា រូបំ អនិច្ចំ រូបមិនទៀងដូច្នេះជាដើម។
៣.
បហានបរិញ្ញា បញ្ញាមានសេចក្តីថាលះបង់ គឺបញ្ញា ដែលកើតឡើង ហើយលះបង់នូវកិលេសបានដល់អនុបស្សនា ៧ ជាដើម ដែលលះបង់នូវ សេចក្តីសម្គាល់ខុសមាននិច្ចសញ្ញាជាដើម។
Knowledge Experience Yes, yourself !