ឆ្នាំជូត (កណ្ដុរ)[ធាតុទឹក]៖ ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់ ។
ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យ នឹងញាតិកាមិនបាន បើអ្នកដទៃ ទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនាធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជាឃុននាង ចូលចិត្តជេរ កូនប្រពន្ធនិងបរិភោគវត្ថុណាដែលជាសត្រូវដល់ខ្លួន ស្រឡាញ់តែទ្រព្យ សម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អាន សមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ។ បើស្ត្រីវិញនឹងបានកូន០២នាក់ ជាទីពឹងពំនាក់ អាស្រ័យ ។ អាយុបាន ១ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ព្រោះមានរោគច្រើន ។ អាយុបាន១៥ឆ្នាំត្រូវចេញពីលំនៅទៅនៅទីដទៃទើបមាន លាភ ។ អាយុ ១១ ១២ ១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ។ ព្រះអង្គាជាចិត្ត ចិត្តនោះច្រើនតែឃ្លេងឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យម ល្មមចិញ្ចឹមខ្លួនបាន ។ ព្រះព្រហស្បត្តិ ជាអាសន៍
មានតណ្ហានឹងរាគ ច្រើន។ ព្រះចន្ទ្រ និងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេច ប្រយោជន៍តែមានសេចក្ដីឧស្សាហ៍។ ព្រះសុខ និងព្រះសៅរ៍ ជាជើង ច្រើនតែជាមនុស្ស ចូលចិត្តដើរ ។
ឆ្នាំជូត អ្នកមានកំណើតក្នុង
- ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា ។
- ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ ។
- ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង ។
- ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ ។
ឆ្នាំជូត អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត ។
- ថ្ងៃច័ន្ទ: នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់ ។
- ថ្ងៃអង្គារ: កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច ។
- ថ្ងៃពុធ: នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ ។
- ថ្ងៃព្រហស្បតិ៍: កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់ ។
- ថ្ងៃសុក្រ: កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់ ។
- ថ្ងៃសៅរ៍: កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង ។