Tuesday, June 21, 2016

០១ - បទសរភញ្ញ





១.
សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ
ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេព្តា
ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ
ចង្អុលឲ្យដើរ ផ្លូវកណ្តាល
មាគ៌ាត្រកាល អាចកំចាត់
ទុក្ខភ័យចង្រៃ ឲ្យខ្ចាយបាត់
អាចកាត់សង្សា រៈទុក្ខបាន។
២.
សាសនាព្រះអង្គ នៅសព្វថ្ងៃ
សត្វមាននិស្ស័យ ពីបុរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន
កាន់តាមលំអាន បានក្តីសុខ
ឥតមានសុខណា ស្មើក្តីស្ងប់
បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
តាំងពីលោកនេះ ទៅមុខ
ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់។
៣.
ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌
ព្រះសង្ឃបវរ ទាំងគ្រប់សព្វ
រួមជាត្រៃរ័ត្ន គួរគោរព
ជាម្លប់ត្រជាក់ នៃលោកា
ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ
វិសុទ្ធតាងអង្គ ព្រះសាស្តា
សូមគុណត្រៃរ័ត្ន ជួយខេមរា
ឲ្យបានសុខា តរៀងទៅ៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌