នាយកដ្ឋានគ្រប់គ្រងសមិទ្ធ ផលការងារសង្គមនៃ គ្រឹះស្ថាន ចំរើនម៉ាយក្រូ ហ្វាយនែន លីមីធីត មានសេចក្តីសោមនស្សជាពន់ពេក ដែលត្រូវបានលោក ប្រធាននាយកប្រតិបត្តិ ផ្តល់ឱកាសក្នុងការចងក្រងបង្កើតសៀវភៅ វិជ្ជាមេផ្ទះ ដែល ជាស្នាដៃមួយដ៏មានតម្លៃ សម្រាប់រក្សាទុកប្រើប្រាស់នៅក្នុងគ្រឹះស្ថាន និងផ្តល់ជូន សិស្សានុសិស្ស ឬសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ។
សូមយកឱកាសដ៏បវរនេះ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅ ចំពោះ មាតាបិតា គ្រូឧបជ្ឈាយាចារ្យ ញាតិមិត្ត លោកគ្រូ អ្នកគ្រូ បុគ្គលិករួមការងារ និងថ្នាក់ដឹកនាំទូទាំងប្រទេស ជាពិសេសលោកគ្រូ សួន សុភា ដែលលោកបាន លះបង់នូវកម្លាំងកាយ និងកម្លាំងចិត្ត មិនគិតពីការនឿយហត់លំបាកក្នុងការផ្តល់ជា គំនិតយោបល់ ដល់នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារសង្គម ក្នុងគោលបំណង ធ្វើយ៉ាងណាឲ្យសៀវភៅ វិជ្ជាមេផ្ទះ បានលេចចេញ ជារូបរាងឡើងជាស្ថាពរ ។ ម្យ៉ាងវិញទៀតលោកគ្រូក៏ផ្តល់ឱកាសជាពិសេសឲ្យ នាយកដ្ឋានគ្រប់គ្រងសមិទ្ធផល ការងារសង្គម ធ្វើការកែលម្អ និងរៀបរៀងសារជាថ្មីនូវសៀវភៅ វិជ្ជាមេផ្ទះ
ដែល មានការខ្វះខាតនៅឡើយ ។ ជាថ្មីម្តងទៀត នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារ សង្គម ក៏សូមអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិករបស់ ចំរើន និង
បុគ្គលិករួមការងារ ដែលបានជួយជ្រោមជ្រែង និងផ្តល់យោបល់ក្នុងកិច្ចការនេះ ។
ជាចុងបញ្ចប់នេះ យើងខ្ញុំក៏មិនភ្លេចសូមអភ័យទោស អំពីសំណាក់លោកអ្នក ចេះដឹង ទាំងឡាយនូវកំហុសឆ្គងមួយចំនួន កើតឡើងដោយអចេតនា ដែលបណ្តាល មកពីការខ្វះចន្លោះ។ នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារសង្គម នឹងរង់ចាំនូវការ រិះគន់បែបស្ថាបនា ដើម្បីជួយឲ្យសៀវភៅនេះកាន់តែមានប្រយោជន៍ សម្រាប់ គ្រឹះ ស្ថាន និងសាធារណជន ដែលជាដៃគូប្រើប្រាស់ ។
ភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ២០១៤
រៀបចំដោយ : កញ្ញា កុល សុវណ្ណារ៉ា
កែរសម្រួលដោយ : លោក គង់ រ័ត្ននា
កែរសម្រួលដោយ : លោក គង់ រ័ត្ននា
Source | CHAMROEUN Microfinance Limited # Social Training