Friday, March 11, 2016

អារម្ភៈកថា

ដើម្បីឆ្លើយតប ទៅនឹងការរស់នៅដ៏ទាន់សម័យ នៃការអភិវឌ្ឍន៍ជឿនលឿន មិនថាបុរស-ស្រ្តីឡើយ ចាំបាច់ត្រូវតែចាប់យកឱកាស ដ៏សមស្របមួយ ក្នុងការជ្រើស រើសជំនាញដ៏ជាក់លាក់ សម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាការពង្រឹងសមត្ថ ភាពរបស់ខ្លួន ដើម្បីឲ្យមានលក្ខណៈល្អប្រសើរ ចំពោះជីរវភាពរស់នៅប្រចាំថ្ងៃ និងទៅអនាគត។ ជា ការពិតណាស់ គ្រប់ជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ និងមានលក្ខណៈ ពិសេសរៀងៗខ្លួន ដូចនេះជំនាញចម្អិនម្ហូបក៏ដូចគ្នាដែរ ។ សព្វថ្ងៃនេះជំនាញចម្អិន ម្ហូបគឺពិតជាមានសារៈសំខាន់សម្រាប់សង្គមគ្រួសារ និងការប្រកបអាជីវកម្មសម្រាប់ ចិញ្ចឹមជីរវិត ។

ជំនាញចម្អិនម្ហូប យើងអាចនិយាយបានថាជាសិល្បៈមួយដែលមានបែបបទ នៃការសិក្សា ងាយស្រួល ឬក៏អាចនិយាយបានថាមើលគេធ្វើម្តង និងអាចធ្វើខ្លួនឯង បាន។ ជាងនេះទៅទៀត ជំនាញចម្អិនម្ហូប ក៏មានទីផ្សារការងារដ៏ទូលំទូលាយផងដែរ ដូចជានៅតាមភោជនីយដ្ឋាន សណ្ឋាគារ ឬតាមផ្ទះជាដើម។ ប៉ុន្តែអ្វីដែលចាំបាច់ បំផុតនោះគឺ ការបំពេញតម្រូវការនៅក្នុងក្រុមគ្រួសារតែម្តង ។

ជាមួយនឹងតម្រូវការ និងភាពចាំបាច់ខាងលើនេះ នាយកដ្ឋានគ្រប់គ្រងសមិទ្ធ ផលការងារសង្គម បានរៀបចំសៀវភៅ វិជ្ជាមេផ្ទះ នេះឡើង តាមរយៈ ការស្រាវ ជ្រាវ ដើម្បីទុកជាឯកសារ និងការលើកទឹកចិត្តសម្រាប់លោក លោកស្រី អ្នកនាង កញ្ញា ដែលខិតខំចំណាយពេលវេលាដ៏មានតម្លៃ តស៊ូរៀនសូត្រជារៀងរហូតមក ។ ម្យ៉ាងទៀត ការរៀបចំមេរៀននេះមានមុខម្ហូបខ្លះ យើងមិនអាចថ្លឹងគ្រឿងផ្សំបាន ព្រោះ មនុស្សយើងម្នាក់ៗ សុទ្ធតែបរិភោគទៅតាមចំណង់ចំណូលចិត្តខុសៗគ្នា ។

ដូចនេះអ្នករៀបរៀងមិនអាចកំណត់ តាមបំណងរបស់មនុស្សគ្រប់គ្នាបាន ឡើយ គឺគ្រាន់តែរៀបរៀងទុកធ្វើជាមគ្គុទ្ទេសក៍ ដែលជាលំនាំបែបបទងាយៗ សម្រាប់ អ្នកសិក្សា និងអាស្រ័យលើភាពប៉ិនប្រសប់ និងភាពឆ្លាតវៃ របស់អ្នកចម្អិនផ្ទាល់តែ ប៉ុណ្ណោះ ។

ភ្នំពេញ ថ្ងៃទី    ខែ    ឆ្នាំ២០១៤

រៀបចំដោយ : កញ្ញា កុល សុវណ្ណារ៉ា
កែរសម្រួលដោយ : លោក គង់ រ័ត្ននា



Source | CHAMROEUN Microfinance Limited # Social Training