Saturday, March 12, 2016

ពន្ធលើប្រាក់បៀវត្ស

ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្ត   បុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ 

រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ
ប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។

រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភព
កម្ពុជា។

សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់
បៀវត្សនៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះ
ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី១៥នៃខែបន្ទាប់ពីខែដែលប្រាក់
បៀវត្សត្រូវបានបើក។

សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀ
វត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុកតាម អត្រាកំណើនតាមថ្នាក់ដូចតទៅៈ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ អត្រាពន្ធ
ពី ០ ៛ ដល់ ៨០០.០០០ ៛ ០.០០%
ពី ៨០០.០០១ ៛ ដល់ ១.២៥០.០០០ ៛ ៥.០០%
ពី ១.២៥០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ១០.០០%
ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ១៥.០០%


លើសពី ១២.៥០០.០០០ ៛ ២០.០០%

ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា២០% នៃទឹកប្រាក់ត្រូវបើក
ឱ្យមុនការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់
អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀង
រាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃ
សរុបរបស់អត្ថប្រយោជន៍បន្ថែមដែល បានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថ
ប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។